បញ្ចស៊ីឡាត់ បង្កើតជាសហព័ន្ធផ្លូវការក្រោយឈ្នះមេដាយជាប្រវិត្ថសាស្រ្ត១០គ្រឿងពីស៊ីហ្គេម

ក្រោយឈ្នះបានមេដាយជាប្រវិត្ថសាស្រ្តក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣កន្លងមកនេះ រហូតដល់ទៅ១០គ្រឿង នាពេលនេះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ បានបង្កើតចេញជាសហព័ន្ធផ្លូវការ និងបានធ្វើមហាសន្និបាតលើកទី១របស់ខ្លួន ដែលបានជ្រើសរើសប្រធានដឹកនាំ ព្រមជាមួយគណៈប្រតិបិត្តជាង២០រូប។

មានប្រសាសម៍ក្នុងមហាសន្និបាតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ដែលបានប្រារព្ធធ្វើឡើង នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាថ្លែងថា ស្មារតីអង្គមហាសន្និបាត អាណត្តិទី១របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាមិនត្រឹមតែការបំពេញភាពស្របច្បាប់របស់ខ្លួន ក្នុងការដំណើរការជាផ្លូវការរបស់សហព័ន្ធកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់សមាជិកគណៈកម្មាធិការប្រតិបត្តិ មន្រ្តីបច្ចេកទេស កីឡាករ កីឡាការិនីមកពីទីមជ្ឈដ្ឋានផ្សេងៗគ្នាមានស្មារតីរួមគ្នាក្នុងការរៀបចំឱ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះ ដោយឈរលើស្មារតីនៃមហាគ្រួសារកីឡា។

ឯកឧត្តម សេង ធារិន គូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងអាណត្តិទី១នេះទទួលបានការគាំទ្រ និងសេចក្តីទុកចិត្តពីសមាជិកទាំងអស់ ដែលក្នុងនោះមានឯកឧត្តមជាប្រធានដឹកនាំ ដើម្បីបំពេញកិច្ចការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍កីឡាបញ្ចស៊ីឡាត់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់ តំណាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ចំពោះមតិចូលរួមដ៏មានសារៈសំខាន់ ដែលជាធាតុផ្សំមួយមិនអាចខ្វះបាន សម្រាប់សហព័ន្ធដំណើរការកិច្ចការងាររបស់ខ្លួនឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សេង ធារិន ក៏បានជំរុញឱ្យប្រភេទកីឡាបញ្ចាំស៊ីឡាត់ដំណើរការទៅមុខដោយរលូន ដោយត្រូវមានការចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធ និងធនធានទាំងការចូលរួមទាំងផ្នែកបញ្ញាស្មារតី ស្របតាមគោលការណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់សហព័ន្ធ ដែលនឹងជំរុញឱ្យមានមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនីជំនាញបន្ថែមទៀត ដើម្បីធានាបានថា សហព័ន្ធបញ្ចស៊ីឡាត់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួត កម្រិតជាតិ និងអន្តរជាតិ នាពេលអនាគត។

ក្នុងនាម ជាសក្ខីភាពដឹងលឺ ពីការបង្កើតជាសហព័ន្ធ ឯកឧត្តម ណយផានណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និង លោក ដួងមាសចំរើន តំណាងក្រសួងអប់រំយុវជននិងកីឡា បានសំដែងនូវការសាទរ ដល់សហព័ន្ធដែលជ្រើសបានមេដឹកនាំ សុទ្ធតែជាមនុស្សដែលមានឆន្ទះក្នុងការធ្វើការងារ និងជឿរជាក់ថាសហព័ន្ធមួយនេះ និងទទួលបានភាពជោគជ័យកាន់តែច្រើននាពេលអនាគត។

គួរបញ្ជាក់ថា មហាសន្និបាតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ក្រោមការផ្តល់សេចក្តីទុកចិត្តជាឯកច្ឆ័ន គឺមានសមាសភាពគណៈកម្មាធិការប្រតិបត្តិ គឺឯកឧត្ដម សេង ធារិន ប្រធានសហព័ន្ធ ឯកឧត្ដម សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៧រូប រួមមាន៖ ឯកឧត្ដម តឹក ប៊ុនធឿន ឯកឧត្ដម ស៊ុំ សំណាង ឯកឧត្ដម បោន ប៊ិន ឯកឧត្ដម នាក់ ថារ៉ែន លោក ឈាង សុវណ្ណរតនា លោក សេង ប៊ុនសុង លោក Andy Steven។ ចំពោះលោក អ៊ួ តារា ជាអគ្គលេខាធិការ លោក វី តារ៉ា អគ្គលេខាធិការរង លោក អ៊ុង ដារិទ្ធ អគ្គលេខាធិការរង ខណៈលោក អឿន រស្មី ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិកចំនួន ១៤នាក់បន្ថែមទៀត៕

Featured កីឡាអន្តរជាតិ

រត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]

Read More
កម្សាន្ត កីឡាអន្តរជាតិ

Sport is winning that world

A number of such two-sided contests may be arranged in a tournament producing a champion. Many sports leagues make an annual champion by arranging games.

Read More
កីឡាជាតិ កីឡាអន្តរជាតិ

How to Improve at Lifestyle in 60 Minutes

Far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast of the Semantics, a large language ocean. A small river named Duden flows by their place and supplies it with the necessary regelialia. It is a paradisematic country, […]

Read More