លោកខេស៊ីបាណេត៖ ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ី មានសារៈសំខាន់ណាស់ សម្រាប់ចំបាប់កម្ពុជា

«ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរីកចម្រើននៃប្រភេទកីឡាចំបាប់កម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡការិនីយើងបានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយៗឱ្យខិតខំដូចកីឡាករ  កីឡការិនីទាំង២រូបនេះ ក្នុងការចូលរួមការប្រកួតអន្តរជាតិដូចពួកគេដែរ។ នេះជាការលើកឡើងរបស់ លោក ខេសី បាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា ក្នុងខណៈដែលកម្ពុជាបានបញ្ចូនកីឡាករ២រូប ត្រៀមប្រកួតក្នុងព្រឹត្តការណ៍កីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី OG នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

លោកបញ្ជាក់ថា៖ ខ្ញុំមានទំនុកចិត្តថា ការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ» ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ២រូប គឺកីឡាករ ហេង វុទ្ធី និងកីឡាការិនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ឆូវ សុធារ៉ា កំពុងតែស្ថិតនៅជំរុំហ្វឹកហាត់ជាមួយកីឡាករ-ការនីអន្តរជាតិ និងត្រៀមខ្លួនចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី OG នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ពីថ្ងៃទី ១១-២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ គឺការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីត្រូវចាប់ពីថ្ងៃទី១១-១៦ ខែមេសា ឆ្នាំ២០២៤ និងវគ្គជម្រុះអាស៊ី OG គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩-២១ ខែមេសាឆ្នាំ២០២៤។ ចំពោះកីឡាករ ហេង វុទ្ធី នឹងចូលរួមប្រកួតលើវិញ្ញាសាចំបាប់សេរីបុរស (Freestyle) លើប្រភេទទម្ងន់ ៨៦គីឡូក្រាម ខណៈកីឡាការិនី ឌិត សំណាង ត្រូវចូលរួមប្រកួតលើវិញ្ញាសាចំបាប់នារី ប្រភេទទម្ងន់ ៥០គីឡូក្រាម។ 

បើការបញ្ជាក់របស់ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ការបញ្ជូនកីឡាករ កីឡាការិនីទៅកាន់ទីក្រុង Bishkek លើកនេះ  គឺជាការសរបញ្ជាក់ឱ្យឃើញពីការប្រឹងប្រែងរបស់សហព័ន្ធចំបាប់កីឡាចំបាប់កម្ពុជា ដើម្បីការអភិវឌ្ឍជំនាញកីឡាមួយនេះ។ ម្យ៉ាងទៀត នេះក៏ជាការផ្តល់ឱកាសដល់ជម្រើសជាតិកម្ពុជាបានហ្វឹកហាត់ និងចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិក្នុងគោលដៅជួយលើកកម្ពស់បន្ថែមដល់ក្រុមជម្រើសជាតិកម្ពុជាបានពង្រឹងជំនាញ និងឈានទៅរកគុណភាពមួយដែលឈានទៅដល់ប្រទេសជិតខាង៕

Featured កីឡាជាតិ

អង្គការផ្កាយសមុទ្រអំពាវនាវសប្បុរសជនឧបត្ថម្ភគាំទ្រ សកម្មភាពកីឡាដើម្បីផ្តល់ឧកាសដល់កុមារខ្វះលទ្ធភាព

ឆ្លងកាត់ការប្រកួតរយៈពេល៥ខែ ពោលគិតចាប់ពីខែកុម្ភះមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីតាម ៤ប្រភេទអាយុ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ AIA Stadium ។ អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។ តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុម និងមណ្ឌលបានច្រើនជាងនេះទៅតាមលទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។ ជាមួយនិងការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងមានសកម្មភាពកីឡាជាច្រើនផងនោះ លោកស្រី ជួបវិច្ឆិការ បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា  សូមជួយឧបត្ថម្ភគាំទ្រ […]

Read More
Featured កីឡាជាតិ

អ្នកចូលរួមរត់សប្បុរសធម៍ជិត១៥០០នាក់ដើម្បីជួយកុមារដែលស្ថិតក្នុងអង្គការផ្កាយសមុទ្រ

ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ នៅឆ្នាំនេះមានការចូលរួមច្រើនជាងឆ្នាំមុន រហូតដល់ទៅជិត១៥០០នាក់ ហើយសប្បាយរីករាយ ពីមួយឆ្នាំទៅមួយឆ្នាំ យើងរៀបចំឲ្យកាន់តែល្អជាងឆ្នាំមុន ដើម្បីលើកកម្ពស់សុខភាព ជាពិសេសអ្នកលេងកីឡា មានឧកាសបានជួបជុំមិត្តភិត្ត ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារនាថ្ងៃចុងសប្តាហ៍។ នេះជាប្រសាសន៍របស់ អ្នកនាង ជួប វិច្ឆិការ ប្រធានអង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០២៤។ អ្នកនាងជួបវិច្ឆិកា បន្ថែមថា សម្រាប់ចំនួនអ្នកចូលរួមច្រើនជាងមុននេះ គឺដោយសារពួកគាត់ចង់ចូលរួមចំណែកជួយទៅដល់ការសិក្សារបស់ក្មេងៗ ព្រោះកម្មវិធីដែលយើងធ្វើនេះគឺ ដើម្បីរៃអង្គាសថវិការតូចដើម្បីជួយទៅដល់សម្ភារៈសិក្សារបស់ក្មេងដែលកំពុងទទួលការឧបត្តម្ភពីអង្គការផ្កាយសមុទ្រ ។ ប្រធានអង្គការខាងលើបញ្ជាក់ថា ការរៀបចំនៅក្នុងបុរីប៉េងហួតនេះ គឺមានលក្ខណៈអំណោយផលល្អ ទាំងបរិកាសក៍ដូចគ្នា ងាយស្រួលដល់អ្នកចូលរួមទទួលបានទាំងសុវិត្ថភាព និង ភាពសប្បាយរីករាយហើយសង្ឃឹមថា ការរៀបចំនៅឆ្នាំក្រោយៗទៀតនិងមានចំនួនកើនឡើង។ ជាមួយគ្នានោះលោក រីឆ ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KPMG ខេមបូឌាបានឲ្យដឹងថា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។ […]

Read More
Featured កីឡាអន្តរជាតិ

រត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]

Read More