ISF ត្រៀមដឹកនាំអត្តពលិក បាល់ទាត់វ័យក្មេងចូលរួម Gumball 3000 Rallyនៅសៀមរាប

សល់ពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally នឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប ពោលគឺនិងធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។

ជាមួយនិងការរៀបចំឲ្យមានព្រឹត្តការណ៍នេះ អង្គការផ្កាយសមុទ្រ ក៍និងត្រៀមខ្លួនចូលរួមផងដែរ ដោយនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេងចំនួន៣០នាក់ ក្នុងនោះកុមារា ១៥នាក់ និងកុមារី ១៥នាក់ ពួកគេនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។

អត្តពលិករបស់ ISF និងចូលរួមលេងចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច ខណៈព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជម្រុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ជាដើម ។

សម្រាប់កីឡាករវ័យក្មេងៗទាំងនេះ ដែលបានឆ្លងកាត់ការបង្វឹកពីគ្រូបង្វឹកបាល់ ទាត់អង្គការផ្កាយសមុទ្រចំនួន ៦រូប នឹងមកជួបជុំគ្នាបង្ហាញពីសារៈសំខាន់នៃកីឡា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតជម្រុញការផ្លាស់ប្តូរក្នុងសង្គម ដោយនាំមកនូវសមភាព និងការចូលរួម ។

គួរកត់សំគាល់ដែរថា កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ទទួលបានការគាំទ្រពី Laureus Sport for Good អស់រយៈពេលជាច្រើនលើកមក គឺមិនមែនគ្រាន់តែជាការហ្វឹកហាត់បាល់ទាត់នៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបញ្ចូលការរៀនសូត្រជំនាញ បំណិនជីវិត និងគុណតម្លៃ ដើម្បីជួយកុមារកសាងអនាគតដ៏ត្រចេះត្រចង់ផងដែរ ។បន្ថែមពីនេះទៀត ព្រឹត្តិការណ៍មួយនេះក៏ជាឱកាសដ៏វិសេសសម្រាប់សាធារណជនក្នុងការមើលឃើញដោយផ្ទាល់នូវគុណតម្លៃដ៏ធំរបស់កីឡា ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អង្គការផ្កាយសមុទ្រក្នុងការបណ្តុះកុមារ និងយុវជនកម្ពុជា ដែលជាអ្នកដឹកនាំជំនាន់ក្រោយទៀតផង ។

យោងតាមប្រសាសន៍របស់ អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្រថា “ពួកយើងពិតជាមានមោទនភាព យ៉ាងធំធេង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅក្រុងសៀមរាប ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជា ព្រឹត្តិការណ៍កីឡាបាល់ទាត់ទេ តែវាក៏បង្ហាញពីភាពខ្លាំង និងទេពកោសល្យរបស់កីឡាករកីឡាការនីវ័យក្មេងរបស់យើងផង ដែរ ដែលសុទ្ធសឹងតែជាកុមារ និងយុវជនទទួលបានការគាំទ្រពីកម្មវិធីនានារបស់អង្គការជួយឲ្យពួកគេជំនះឧបសគ្គជាច្រើន រហូតដល់ជោគជ័យក្នុងជីវិត ”។
 អង្គការផ្កាយសមុទ្រសូមអញ្ជើញសហគមន៍ក្នុងស្រុក ភ្ញៀវកិត្តិយស និងអ្នកគាំទ្ររបស់ Gumball 3000 Rally ទាំងអស់ឲ្យ ចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នៅមុខសណ្ឋាគារ Raffles ដើម្បីជួយលើកទឹកចិត្តកីឡាករវ័យក្មេងរបស់យើង ។ ការគាំទ្រ របស់អ្នកនឹងរួមចំណែកជួយឲ្យពួកគេបន្តអភិវឌ្ឍខ្លួន និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យបានខ្លាំងពូកែទាំងនៅក្នុង និង ក្រៅទីលានបាល់ទាត់ ៕

កីឡាជាតិ

ការប្រកួតកីឡា កាបាឌីពានរង្វាន់ ពិភពលោកត្រូវលើកទៅរៀបចំនៅប្រទេសឥណ្ឌា

គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។ តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡា​និង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។ លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ  ”។ អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕

Read More
កីឡាជាតិ

ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ ជើងឯករាជធានី បង្កើនកម្រិតបច្ចេកទេស និងផ្លាស់ប្ដូរបទពិសោធន៍គ្នា

ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ យ៉ាងស្វិតស្វាញ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានធនធានកីឡាករ កីឡាការិនីឆ្នើមៗលើ១៣ប្រភេទទម្ងន់។ យោងតាមគណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមាន១១ក្លឹបបានចូលរួម ហើយមានវិញ្ញាសាប្រកួតចំនួន ១៣ប្រភេទទម្ងន់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១០០នាក់។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញ រយ:ពេល៤ថ្ងៃ និងផ្អែកលើលទ្ធផលជ័យលាភីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីការអនុវត្តភារកិច្ចបានយ៉ាងត្រឹមត្រូវ របស់ថ្នាក់ដឹកនាំក្លឹប កីឡាករ កីឡាការិនិ គណ:កម្មការបច្ចេកទេស និងគណ:កម្មការគ្រប់ផ្នែកទាំងអស់។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឱ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ រហូតមកដល់ថ្ងៃនេះទទួលបានជោគជ័យគួរជាទីមោទនៈ។ អនុប្រធានមន្ទីរអប់រំបន្ថែមថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញថា ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរបានចូលរួមប្រកួតនេះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និងសណ្ដាប់ធ្នាប់ គឺការស្ដែងចេញឱ្យឃើញថា នូវការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ […]

Read More