Featured
Featured posts
លោក រិន សុភ័ក្ត៖ វត្តមានអង្គការ PAfiD ជាអ្នកជំរុញលើកទឹកជនមានពិការភាពក្រោកឈរបន្តដំណើរក្នុងសង្គម
លោក រិន សុភ័ក្ត ដែលមានពិការភាពផ្នែកជើង និងកំពុងអង្គុយលើរទេះ លើកឡើងថាវត្តមានរបស់អង្គការ PAfiD គឺពិតជាមានសារសំខាន់ និងជួយជនមានពិការភាពឲ្យក្លាហានក្រោកឈរបន្តដំណើរទៅមុខទៀតក្នុងសង្គមជាតិ។ លោក រិន សុភ័ក្ត បានឲ្យដឹងក្នុងថ្ងៃពិព័រណ៍ការងារ និងផលិតភាព ឆ្នាំ២០២៤ ថាលោកក៏បានមកចូលរួមដាក់ពាក្យស្វែងរកការងារធ្វើជាមួយមហាជនផ្សេងៗទៀតផងដែរ ពិសេសនៅស្តង់របស់អង្គការ PAfiD តែម្ដង។ ក្នុងឱកាសនោះផងដែរគឺរូបគេបានដាក់ពាក្យផ្នែកជំនួយការរដ្ឋបាល និងគណៈនេយ្យ។ បុរសសម្បុលស្រអែម និងកំពុងអង្គុយលើរទេះរុញខាងលើនេះលើកឡើងទៀតថា បានជារូបគេមកកាន់ស្ដង់របស់អង្គការ PAfiD ដោយសារតែអង្គការនេះបានជួយសម្របសម្រួល CV ឲ្យបានល្អត្រឹមត្រូវ និងចាត់ចែងដាក់ពាក្យទៅតាមកន្លែងសមស្របជាមួយសមត្ថភាព ភាពជាក់ស្ដែងរបស់ជនមានពិការភាព។ ក្រៅតែការពីជួយដល់ជនមានពិការភាពទទួលឱកាសការងារហើយនោះ ពោល PAfiD ពិតជាមានសារសំខាន់ណាស់ក្នុងការលើកទឹកចិត្តតម្រង់ទិស និងជំរុញដល់ការចាប់អាជីពពិកប្រាកដណាមួយដើម្បីមានសមត្ថភាពបំពេញការងារតាមស្ថាប័ន ឬក្រុមហ៊ុន អង្គការផ្សេងៗ។ អ្នកខេត្តកំពង់ឆ្នាំងរូបនេះថ្លែងដោយការពេញចិត្ត និងសប្បាយរីករាយទៀតថា អង្គការ PAfiD ជាអ្នកជំរុញលើកទឹកចិត្តដល់ជនមានពិការភាពឲ្យមានភាពក្លាហាន និងក្រោកឈរបន្តដំណើររស់នៅជាមួយមហាជនធម្មតាទូទៅដោយទំនុកចិត្តខ្ពស់ រួមទាំងផ្ដល់តម្លៃ និងជឿជាក់លើខ្លួនឯង។ បញ្ជាក់ដែរថា នៅក្នុងពិធីពិព័រណ៍ការងារ និងផលិតភាព ឆ្នាំ២០២៤ ដែលមានចម្រុះស្ថាប័ន ក្រុមហ៊ុនរហូត ១៥០ និងការផ្ដល់ឱកាសការងារជាង ៣ម៉ឺនកន្លែងដែលទើបញ្ចប់ទៅថ្មីៗនេះក៏មានអង្គការ PAfiD […]
Read Moreចំបាប់ ជ្រើសបានថ្នាលជំនាន់ថ្មីបន្ថែម តាមរយៈប្រកួតសាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ
ឆ្លងកាត់ការប្រកួតប្រជែង នៃព្រឹត្តការណ៍កីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានធ្វើពេញមួយថ្ងៃ ទី១៨តុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។ សម្រាប់កម្មវិធីជាលើកទី១ ដល់យុវជន និងកុមារនេះ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១០៤នាក់មកពី១១ក្លឹប ក្នុងនោះគ្រូបង្វឹក គ្រួជំនួយ ២២នាក់ និងកីឡាករមាន ៤៣នាក់ និងកីឡាការិនី ៣៩នាក់ ខណៈមន្ត្រីគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមានចំនួន ២៧នាក់ផ្សេងទៀត ដែលដឹកនាំការប្រកួត។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយបណ្តុះបណ្តាលគ្រូបង្វឹកនៅប្រទេសកម្ពុជា ហើយពួកគេបានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេង បើទោះបីជាកីឡាករ កីឡាការិនីវ័យក្មេងនៅខ្វះបច្ចេកទេសយ៉ាងណាក្តី។ អនុប្រធានដដែល សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ នាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត […]
Read Moreអង្គការផ្កាយសមុទ្រអំពាវនាវសប្បុរសជនឧបត្ថម្ភគាំទ្រ សកម្មភាពកីឡាដើម្បីផ្តល់ឧកាសដល់កុមារខ្វះលទ្ធភាព
ឆ្លងកាត់ការប្រកួតរយៈពេល៥ខែ ពោលគិតចាប់ពីខែកុម្ភះមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីតាម ៤ប្រភេទអាយុ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ AIA Stadium ។ អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។ តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុម និងមណ្ឌលបានច្រើនជាងនេះទៅតាមលទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។ ជាមួយនិងការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងមានសកម្មភាពកីឡាជាច្រើនផងនោះ លោកស្រី ជួបវិច្ឆិការ បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា សូមជួយឧបត្ថម្ភគាំទ្រ […]
Read Moreអ្នកចូលរួមរត់សប្បុរសធម៍ជិត១៥០០នាក់ដើម្បីជួយកុមារដែលស្ថិតក្នុងអង្គការផ្កាយសមុទ្រ
ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ នៅឆ្នាំនេះមានការចូលរួមច្រើនជាងឆ្នាំមុន រហូតដល់ទៅជិត១៥០០នាក់ ហើយសប្បាយរីករាយ ពីមួយឆ្នាំទៅមួយឆ្នាំ យើងរៀបចំឲ្យកាន់តែល្អជាងឆ្នាំមុន ដើម្បីលើកកម្ពស់សុខភាព ជាពិសេសអ្នកលេងកីឡា មានឧកាសបានជួបជុំមិត្តភិត្ត ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារនាថ្ងៃចុងសប្តាហ៍។ នេះជាប្រសាសន៍របស់ អ្នកនាង ជួប វិច្ឆិការ ប្រធានអង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០២៤។ អ្នកនាងជួបវិច្ឆិកា បន្ថែមថា សម្រាប់ចំនួនអ្នកចូលរួមច្រើនជាងមុននេះ គឺដោយសារពួកគាត់ចង់ចូលរួមចំណែកជួយទៅដល់ការសិក្សារបស់ក្មេងៗ ព្រោះកម្មវិធីដែលយើងធ្វើនេះគឺ ដើម្បីរៃអង្គាសថវិការតូចដើម្បីជួយទៅដល់សម្ភារៈសិក្សារបស់ក្មេងដែលកំពុងទទួលការឧបត្តម្ភពីអង្គការផ្កាយសមុទ្រ ។ ប្រធានអង្គការខាងលើបញ្ជាក់ថា ការរៀបចំនៅក្នុងបុរីប៉េងហួតនេះ គឺមានលក្ខណៈអំណោយផលល្អ ទាំងបរិកាសក៍ដូចគ្នា ងាយស្រួលដល់អ្នកចូលរួមទទួលបានទាំងសុវិត្ថភាព និង ភាពសប្បាយរីករាយហើយសង្ឃឹមថា ការរៀបចំនៅឆ្នាំក្រោយៗទៀតនិងមានចំនួនកើនឡើង។ ជាមួយគ្នានោះលោក រីឆ ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KPMG ខេមបូឌាបានឲ្យដឹងថា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។ […]
Read Moreរត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់
ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]
Read Moreសកលវិទ្យាល័យអាស៊ីអឺរ៉ុបគ្រងតំណែងជើងឯកកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤
ព្រឹត្តការណ៍ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យក្រោយដំណើរការ តាំងពីថ្ងៃទី១៨ឧសភា ដល់ថ្ងៃទី២៦ឧសភា និងរកឃើញម្ចាស់ជយលាភីចំនួន១៣ប្រភេទកីឡា ទៅតាមគ្រឹះស្ថានទាំង៤៧។ បើតាមលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានអះអាងថា ព្រឹត្តិការណ៍កីឡានេះបានដំណើរការប្រកួតយ៉ាងរលូន ដោយកីឡាករ កីឡាការិនីបានឈរលើឧត្តមគតិកីឡា ការគោរពវិន័យ បទបញ្ជាការប្រកួត ជំរុញឱ្យការប្រកួតនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគ្រប់គ្រងម្ចាស់ជើងឯក ដោយឈ្នះមេដាយច្រើនជាងគេ សរុបរហូតដល់ ៦១គ្រឿង ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៤៧។ ប្រធានគណៈកម្មការរៀបចំការប្រកួតសង្កត់ធ្ងន់ថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង១៣ ប្រភេទកីឡា រយៈពេល ០៩ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា ដើម្បីអភិវឌ្ឍធនធានកីឡាការិនី សិស្សនិស្សិតត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ យើងត្រូវការរួបរួម និងសាមគ្គីគ្នា ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន […]
Read Moreត្រៀមបញ្ចូនអត្តពលិកហែលទឹកឆ្នើមទៅចូលរួមជើងឯក សាកលវិទ្យាល័យអាស៊ាន លើកទី២១
ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តការណ៍ កីឡាហែលទឹកឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៤ សហព័ន្ធខ្មែរកីឡាហែលបានប្រកាសពីការត្រៀមលក្ខណៈសម្បិត្ត ចូលរួមការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន លើកទី២១ នាចុងខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ ថ្លែងឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់ជាផ្លូវការកាលពីចុងសប្តាហ៍នេះ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា ព្រឹត្តិការណ៍កីឡាហែលទឹកឧត្តមសិក្សាថ្នាក់ជាតិ សហព័ន្ធបានបានរៀបចំបាន២លើក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៤នេះ ដោយឆ្នាំនេះរៀបចំបានល្អ ប៉ុន្តែក៏មានចំណុចនៅព្រួយបារម្ភខ្លះ គឺទាក់ទងនឹងចំនួនកីឡាករ កីឡាការិនីជានិស្សិតចូលរួមប្រកួតប្រកួតប្រជែងនៅតិច គឺមានត្រឹមតែ៥គ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជែង។ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា ៖«តាមរយៈការប្រកួតប្រជែងនេះ យើងអាចចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមៗចំនួន៣នាក់មកពីសាកលវិទ្យាល័យវេស្ទើនភ្នំពេញដូចៗគ្នា ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី នាខែមិថុនា ឆ្នាំ២០២៤ តំណាងឱ្យកីឡាករ-កីឡាការិនីហែលទឹកសិស្សនិស្សិតកម្ពុជា។ ដូចដែលបានឃើញស្រាប់កីឡាករ-កីឡាការិនី ដែលយើងចម្រាញ់បានទាំង៣នា់នេះ គឺសុទ្ធតែជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឧត្ដម និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្នុងនោះគឺមានកីឡាការិនី សុខ វរល័ក្ខណ កីឡាករ ទួន ទិត្យសត្យា សុទ្ធតែឈ្នះមេដាយមាស។ ចំណែកឯកីឡាករ មនត្រស ផាន់សុវណ្ណអារុន គឺកំពុងតែប្រឹងប្រែងហ្វឹកហាត់នៅប្រទេសថៃ ដែលសហព័ន្ធយើងស្នើសុំបានអាហារូបករណ៍សម្រាប់គាត់នៅទីនោះ »។ «ក្នុងព្រឹត្តិការណ៍នៅប្រទេសឥណ្ឌូណេស៊ី នាខែក្រោយនេះ […]
Read Moreប្រដាល់ឃីកបុកស៊ីង កម្ពុជា-ជប៉ុន ប្រមូលថវិការជួយមណ្ឌលកុមារកំព្រាកម្ពុជា
ដើម្បីការងារមនុស្សធម៍ ក្រោមកិច្ចសហការរវាង សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា ក្រុមហ៊ុន LDST Development និង CBS គ្រោងរៀបចំព្រឹត្តការ ប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន លើកដំបូងនៅប្រទេសកម្ពុជា ដើម្បីកៀរគរថវិកា ជួយដល់កុមារកំព្រាកម្ពុជា ខណៈការប្រកួតនិងប្រព្រឹត្តិទៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ មានប្រសាសន៍ក្នុងសន្និសិទ្ធិសារព័ត័មាន ស្តីពីព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៤នេះ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះការរៀបចំឲ្យមានការប្រកួតនេះ ខណៈសព្វថ្ងៃនេះវិស័យកីឡាប្រដាល់មិនថា ប្រដាល់គុនខ្មែរ និងប្រដាល់ Kick Boxing កំពុងបានទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនឯកជន ជាពិសេសសម្រាប់ការប្រកួតនាពេលខាងមុខនេះ គឺដើម្បីប្រមូលថវិកា ទៅជួយដល់កុមារកំព្រាកម្ពុជាថែមទៀតផង។ ក្នុងភាពជាដៃគូផ្នែកផ្សព្វផ្សាយ លោក Dave Ulmer […]
Read Moreលោកខេស៊ីបាណេត៖ ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ី មានសារៈសំខាន់ណាស់ សម្រាប់ចំបាប់កម្ពុជា
«ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរីកចម្រើននៃប្រភេទកីឡាចំបាប់កម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡការិនីយើងបានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយៗឱ្យខិតខំដូចកីឡាករ កីឡការិនីទាំង២រូបនេះ ក្នុងការចូលរួមការប្រកួតអន្តរជាតិដូចពួកគេដែរ។ នេះជាការលើកឡើងរបស់ លោក ខេសី បាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា ក្នុងខណៈដែលកម្ពុជាបានបញ្ចូនកីឡាករ២រូប ត្រៀមប្រកួតក្នុងព្រឹត្តការណ៍កីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី OG នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។ លោកបញ្ជាក់ថា៖ ខ្ញុំមានទំនុកចិត្តថា ការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ» ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ២រូប គឺកីឡាករ ហេង វុទ្ធី និងកីឡាការិនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ឆូវ សុធារ៉ា កំពុងតែស្ថិតនៅជំរុំហ្វឹកហាត់ជាមួយកីឡាករ-ការនីអន្តរជាតិ និងត្រៀមខ្លួនចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី OG នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ពីថ្ងៃទី ១១-២៤ ខែមេសា […]
Read More