កម្សាន្ត

កម្សាន្ត

លោក Anthony Galliano: អនុប្រធាននៃសភាពាណិជកម្មអាមេរិក ក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ

លោក Anthony Galliano អគ្គនាយកប្រតិបត្តិCambodia Investment Management Group និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ត្រូវបានជ្រើសតាំងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រហើយ នាពេលថ្មីៗនេះ ស្របពេលដែលលោកបានប្តេជ្ញាចិត្តគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រ និងរួមចំណែកជួយដល់កុមារ និងក្រុមគ្រួសាររាប់ពាន់នាក់នៅប្រទេសកម្ពុជា តាម រយៈបេសកកម្មដ៏សំខាន់របស់អង្គការនេះទៀតផង ។ កិច្ចសហការ និងជួយជ្រោមជ្រែងរបស់លោក Anthony Galliano ដល់អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងជាមួយនឹងការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំរបស់លោកចំពោះការប្តេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រក្នុងការផ្លាស់ប្តូរជីវិតកុមារជាច្រើននាក់ តាមរយៈការអប់រំ ។ ដោយមើលឃើញពីផលវិជ្ជមានដ៏សំខាន់កើតចេញពីការងាររបស់អង្គការផ្កាយសមុទ្រ លោក Galliano ឲ្យដឹងថា៖“បានយល់ដឹង និងឃើញកាន់តែច្បាស់ពីការងាររបស់អង្គការផ្កាយសមុទ្រគឺពិតជាបានបំផុសគំនិត និងលើកទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើង ក្នុងការចូលរួមលើកកម្ពស់ និងរួមចំណែកក្នុងសកម្មភាពនានារបស់អង្គការនេះ ។ អ្វីដែលយើងអាចធ្វើទៅបានក្នុងការផ្លាស់ ប្តូរជីវិតកុមារ តាមរយៈការអប់រំគឺមិនមែនគ្រាន់តែការជួយប៉ុណ្ណោះទេ តែវាក៏ជាទំនួលខុសត្រូវ​របស់យើងផងដែរ ។ ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ហើយខ្ញុំប្តេជ្ញាចិត្តនឹងជួយផ្សព្វផ្សាយពីការងាររបស់អង្គការនេះ និងគាំទ្រដល់ការរៃអង្កាសមូលនិធិគាំទ្រដល់កម្មវិធីនានាក្នុងអង្គការ ក៏ដូចជាផ្តល់ឱកាសដល់កុមារឲ្យពួកគេទទួលបានអនាគតល្អប្រសើរថែមទៀតផង ។ ការងារនេះគឺជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ ហើយជាអ្វីដែលខ្ញុំពេញចិត្តនឹងប្រឹងប្រែងបំពេញ ។ ” អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងពីសារៈសំខាន់ចំពោះអង្គការផ្កាយសមុទ្រ ដែលមានលោក […]

Read More
កម្សាន្ត កីឡាអន្តរជាតិ

Sport is winning that world

A number of such two-sided contests may be arranged in a tournament producing a champion. Many sports leagues make an annual champion by arranging games.

Read More