អង្គការផ្កាយសមុទ្រអំពាវនាវសប្បុរសជនឧបត្ថម្ភគាំទ្រ សកម្មភាពកីឡាដើម្បីផ្តល់ឧកាសដល់កុមារខ្វះលទ្ធភាព

ឆ្លងកាត់ការប្រកួតរយៈពេល៥ខែ ពោលគិតចាប់ពីខែកុម្ភះមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីតាម ៤ប្រភេទអាយុ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ AIA Stadium ។

អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។

តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុម និងមណ្ឌលបានច្រើនជាងនេះទៅតាមលទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។

ជាមួយនិងការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងមានសកម្មភាពកីឡាជាច្រើនផងនោះ លោកស្រី ជួបវិច្ឆិការ បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា  សូមជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពកីឡារបស់អង្គការ ដើម្បីជួយដល់កុមារកម្ពុជា ដែលមានឧបនិស្ស័យផ្នែកកីឡា បានចូលរួមលេងកីឡាដែលជាក្តីស្រឡាញ់របស់ពួកគេផង។

ទន្ទឹមនោះ លោកស្រី Jane Tay ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia និងអង្គការផ្កាយសមុទ្រ (ISF) នឹងនៅតែបន្តប្តេជ្ញាចិត្តជួយគាំទ្រដល់ការអភិវឌ្ឍកីឡាថ្នាក់សហគមន៍ក្នុងប្រទេសកម្ពុជា ។ បន្ថែមពី នេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាដ៏មោះមុតក្នុងការរួមចំណែកជួយដល់កុមារ និង យុវជនក្រីក្រឲ្យមានឱកាសអភិវឌ្ឍខ្លួនទាំងក្នុង និងក្រៅទីលានប្រកួត ។

សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ ផ្កាយសមុទ្រ (ISF) ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែង ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព AIA Cambodia និងមានគោលបំណងផ្តល់ឱកាសប្រកួតប្រជែង ក្នុងវិស័យកីឡាទៅដល់កុមារ និង យុវជនទូទាំងប្រទេសក៏ដូចជាជួយលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសហគមន៍ ។

ការប្រកួតឆ្នាំនេះមាន កីឡាករ ​ កីឡាការនី ចូលរួមសរុបចំនួន ១៩២នាក់ មកពី ១៦ក្រុម រួមមានភ្នំពេញ ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និងកុមារីអាយុក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើម ។ ដោយពួកគេបានធ្វើការប្រកួតប្រជែងបញ្ចេញ សមត្ថភាព និងសាមគ្គីភាពជាក្រុមដណ្តើម យកជ័យលាភីទៅតាមកម្រិតដែលពួកគេធ្វើបាន ។អ្វីដែលគួរកត់សំគាល់ ក្រុមដែលចូលរួមទាំងអស់សុទ្ធតែពេញចិត្ត នូវសមិទ្ធផលដែលពួកគេធ្វើបាន ហើយនិងត្រៀមលក្ខណៈសម្បិត្តក៍ដូចជាខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ នាពេលប្រកួតក្រោយៗទៀត៕

Featured កីឡាជាតិ

ចំបាប់ ជ្រើសបានថ្នាលជំនាន់ថ្មីបន្ថែម តាមរយៈប្រកួតសាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ

ឆ្លងកាត់ការប្រកួតប្រជែង នៃព្រឹត្តការណ៍កីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានធ្វើពេញមួយថ្ងៃ ទី១៨តុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។ សម្រាប់កម្មវិធីជាលើកទី១ ដល់យុវជន និងកុមារនេះ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១០៤នាក់មកពី១១ក្លឹប ក្នុងនោះគ្រូបង្វឹក គ្រួជំនួយ ២២នាក់ និងកីឡាករមាន ៤៣នាក់ និងកីឡាការិនី ៣៩នាក់ ខណៈមន្ត្រីគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមានចំនួន ២៧នាក់ផ្សេងទៀត ដែលដឹកនាំការប្រកួត។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយបណ្តុះបណ្តាលគ្រូបង្វឹកនៅប្រទេសកម្ពុជា ហើយពួកគេបានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេង បើទោះបីជាកីឡាករ កីឡាការិនីវ័យក្មេងនៅខ្វះបច្ចេកទេសយ៉ាងណាក្តី។ អនុប្រធានដដែល សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ នាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត […]

Read More
កីឡាជាតិ

ISF ត្រៀមដឹកនាំអត្តពលិក បាល់ទាត់វ័យក្មេងចូលរួម Gumball 3000 Rallyនៅសៀមរាប

សល់ពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally នឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប ពោលគឺនិងធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។ ជាមួយនិងការរៀបចំឲ្យមានព្រឹត្តការណ៍នេះ អង្គការផ្កាយសមុទ្រ ក៍និងត្រៀមខ្លួនចូលរួមផងដែរ ដោយនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេងចំនួន៣០នាក់ ក្នុងនោះកុមារា ១៥នាក់ និងកុមារី ១៥នាក់ ពួកគេនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ អត្តពលិករបស់ ISF និងចូលរួមលេងចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច ខណៈព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជម្រុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ជាដើម ។ សម្រាប់កីឡាករវ័យក្មេងៗទាំងនេះ […]

Read More