មានមូលដ្ឋានគ្រឹះពីគុនល្បុក្កតោ បញ្ចស៊ីឡាត់កម្ពុជាសង្ឃឹមទទួលបានលទ្ធផលល្អពីឥណ្ឌូណេស៊ី

កីឡាករ​ កីឡា​ការិនី​ កីឡាបញ្ចស៊ីឡាត់កម្ពុជាសរុប​ ១៥​នាក់ បានចេញដំណើរទៅ​ចូលរួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយមាន៧ប្រទេសចូលរួមប្រកួតប្រជែង។

មុនចាកចេញពីកម្ពុជានារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤  ​ ​ឯកឧត្ដម​ សេង​ ធារិន​ ប្រធាន​សហព័ន្ធ​បញ្ចស៊ីឡាត់​បាន​ឲ្យ​ដឹងក្នុងសន្និសិទ្ធិសារព័ត៏មាន​ថា​    បើទោះបីជាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះទើបបង្កើតថ្មីមែន ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហ្វឹកហាត់ថ្មីក៏ពិតមែន តែយើងមាន មូលដ្ឋានគ្រឹះសំខាន់យ៉ាងរឹងមាំ ពីក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិយើង និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ។

សម្រាប់ការចូលរួមប្រកួតនេះទៀតសោត គឺជាឪកាសយើងត្រូវការឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹករបស់យើង ទទួលបានបទពិសោធន៍ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games  លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ  និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅ(យូណាយធីតអារ៉ាប់ អ៊ីមម៉ារ៉េត) United Arab Emirate ក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺយើងប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

សូមបញ្ជាក់​​ថា​ សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ សរុប​ ១៥​រូប​ទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២​ ដល់​ ១៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤។​ ប្រទេស​ដែល​នឹង​ចូលរួម​ការ​ប្រកួត​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ រួម​មាន​កម្ពុជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ ថៃ​ សហរដ្ឋអាមេរិក។​

គួររំលឹកដែរថា កីឡាបញ្ចស៊ីឡាត់បានបង្កើតឡើងនៅដើមឆ្នាំ២០២៤នេះ ក្រោយពី ទទួលបានមេដាយមាស និងប្រាក់ ចំនួន៦គ្រឿង ពីការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងមកនេះ ដែលធ្វើឲ្យកីឡាមួយប្រភេទនេះបន្តពង្រីកសក្តានុពល កាន់តែល្អប្រសើរបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ៕

កីឡាជាតិ

ការប្រកួតកីឡា កាបាឌីពានរង្វាន់ ពិភពលោកត្រូវលើកទៅរៀបចំនៅប្រទេសឥណ្ឌា

គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។ តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡា​និង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។ លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ  ”។ អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕

Read More
កីឡាជាតិ

ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ ជើងឯករាជធានី បង្កើនកម្រិតបច្ចេកទេស និងផ្លាស់ប្ដូរបទពិសោធន៍គ្នា

ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ យ៉ាងស្វិតស្វាញ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានធនធានកីឡាករ កីឡាការិនីឆ្នើមៗលើ១៣ប្រភេទទម្ងន់។ យោងតាមគណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមាន១១ក្លឹបបានចូលរួម ហើយមានវិញ្ញាសាប្រកួតចំនួន ១៣ប្រភេទទម្ងន់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១០០នាក់។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញ រយ:ពេល៤ថ្ងៃ និងផ្អែកលើលទ្ធផលជ័យលាភីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីការអនុវត្តភារកិច្ចបានយ៉ាងត្រឹមត្រូវ របស់ថ្នាក់ដឹកនាំក្លឹប កីឡាករ កីឡាការិនិ គណ:កម្មការបច្ចេកទេស និងគណ:កម្មការគ្រប់ផ្នែកទាំងអស់។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឱ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ រហូតមកដល់ថ្ងៃនេះទទួលបានជោគជ័យគួរជាទីមោទនៈ។ អនុប្រធានមន្ទីរអប់រំបន្ថែមថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញថា ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរបានចូលរួមប្រកួតនេះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និងសណ្ដាប់ធ្នាប់ គឺការស្ដែងចេញឱ្យឃើញថា នូវការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ […]

Read More
កីឡាជាតិ

ត្រៀមកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់របស់សម្តេចធិបតី”ដោយបើកទូលាយ ក្រោយសម្តេចធិបតីឯកភាព

ព្រឹត្តការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានធ្វើបិធីបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១១កក្កដាឆ្នាំ២០២៤ នាវិមាននៃពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់​ ដែលបាន​ចូលរួម​ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។  ក្នុងន័យនេះ រាជរដ្ឋាភិបាល​​កម្ពុជា បាន និង កំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ […]

Read More