Month: January 2024
រកឃើញម្ចាស់ជយលាភី កីឡាចំបាប់ប្រចាំឆ្នាំ២០២៣
ចំបាប់ជើងឯកថ្នាក់ជាតិ២០២៣៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ បានបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅសាលចំបាប់ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានកីឡាចំបាប់អាស៊ីអាគ្នេយ៍។ ការប្រកួតយ៉ាងស្វិតស្វាញបានរកឃើញថា សមាគមក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ សរុប២០ ក្នុងនោះមេដាយមាស៨ ប្រាក់៩ និងសំរឹទ្ធ១៣ ឈរលេខ១ នាំមុខក្លឹបគិរី ដំរីមានរិទ្ធ ឈរលេខ២ មានមេដាយសរុប៣ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធ១។ ក្លឹបយាយព្រីងមានរឹទ្ធ ឈរលេខ៣ មានមេដាយមាស១ និងប្រាក់១ ស្របពេលក្លឹបឬទ្ធិសែន ឈរលេខ៤ មានមេដាយមាស១ លើក្លឹបចំបាប់បារមីមេទ័ពម៉ឺនឯក មានមេដាយមាស១ ឈរលេខ៥។ ក្លឹបប្រយ៉ាបមានរិទ្ធ មានមេដាយប្រាក់១ និងសំរឹទ្ធ១ ឈរលេខ៦ លើក្លឹបឃ្លាំងមឿង ឈរលេខ៧ មានមេដាយប្រាក់២ និងក្លឹបសមាគមខេត្តកណ្តាល មានមេដាយសំរឹទ្ធ១ ឈរលេខ៨។ សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១៨ ដល់២១ ខែមករា ឆ្នាំ២០២៤ ដោយមានអត្តពលិក […]
Read Moreសហព័ន្ធកីឡាប៊ូល និង ប៉េតង់ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារ
សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា។ កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងគណៈកម្មការធិការជាតិកីឡាអូឡាំពិក សមាជិកគណៈកម្មាធិការប្រតិបត្តិ សមជិកសហព័ន្ធ លោកគ្រូអ្នកគ្រូបង្វឹក តំណាងសម្ព័ន្ធ ក្លិប មកពីបណ្ដារាជធានី ខេត្ត និងកីឡាករ កីឡាការិនីសរុបចំនួន ៨៥នាក់។ ឯកឧត្ដម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីបូកសរុបលទ្ធផល ដែលសម្ព័ន្ធទទួលបានក្នុងឆ្នាំ២០២៣ និងបានដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤នេះ និងបានបូក សរុបរបាយការណ៍វឌ្ឍនភាព របាយការណ៍ហិរញ្ញវត្ថុ ជូនអង្គសន្និបាតទាំងមូលបានជ្រាប។ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងផ្ដោតលើទិសដៅការងារជាអាទិភាពចំនួន៤គឺ (១) ពង្រឹងបន្ថែម ការងារបណ្ដុះបណ្ដាលពិសេសផ្តោតលើបច្ចេកទេសកម្រិតខ្ពស់ (២) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ កីឡាប៊ូល […]
Read More