អតីតកីឡាការិនី អូឡាំពិក៣សម័យ ហែមថុន វិទិនី វិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្វឹក

 គ្រប់គ្នាប្រាកដ ជាស្គាល់ កីឡាការិនី​ឆ្នើមរបស់កម្ពុជា ដ៍សមត្ថភាព ទាំងរូបសម្រស់ស្រស់សោភា នៃត្រកូលហែម ដែលសុទ្ធសឹង ជាអ្នកកីឡាតាំងពីជីតា រហូតដល់ចៅតួតរូបនេះហើយ។

មានឈ្មោះថា ហែម ថុន វិទិនី ជាចៅស្រីបង្កើត របស់ព្រឹទ្ធាចារ្យ ហែមថុន អតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងត្រូវ ជាក្មួយស្រីរបស់លោក ហែម គីរី អតីតកីឡាករជម្រើសជាតិ ខណៈបច្ចុប្បន្នជាអគ្គលេខាធិការសហព័ន្ធ។

កើតក្នុងឆ្នាំ១៩៩៣ នារាជធានីភ្នំពេញ និង មានកម្ពស់ ១.៦៣m ហែម ថុន វិទិនី ជាកីឡាការិនី មួយរូបដែលមានសមត្ថភាពជាខ្លាំង​សម្រាប់ការប្រកួតក្នុងស្រុក មិនមានកីឡាការិនីណាម្នាក់អាចយកឈ្នះរូបនាងបានទេ។ ឆ្លងកាត់បទពិសោធន៍ជាកីឡាការិនីហែលទឹក នាងវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ទាំងការហែលទឹក និង ការនិយាយភាសារ។

ហែម ថុន វិទិនី ជាកីឡាការិនីខ្មែរតែម្នាក់ដែលធ្លាប់បានចូលរួមក្នុងព្រឹត្តការណ៍ អូឡាំពិករដូវក្តៅ បានចំនួន៣លើក ដោយលើកទី១ នាឆ្នាំ២០០៨ ,លើកទី២ឆ្នាំ ២០១២​ និងលើកទី៣គឺ ឆ្នាំ២០១៦ ។ ក្រៅពីព្រឹត្តការណ៍អូឡាំពិកនោះ នាងក៍ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ អេស៊ានហ្គេមចំនួន៣លើក និង ព្រឹត្តការណ៍អន្តរជាតិជាច្រើនទៀត។

ជាកូនកំព្រាឪពុក វិទិនី មិនផ្តេកផ្តូលនោះឡើយ​ នាងខិតខំរៀនសូត្រ និង ហ្វឹកហាត់ រហូតទទួលបានភាពជោគជ័យ និង មានកាព្វតកិច្ចមើលថែរម្តាយ ដែលមានជំងឺប្រចាំកាយខ្លះៗ ។

គិតមកដល់បច្ចុប្បន្ននេះ ហែម ថុន វិទិនី បានអភិវឌ្ឍន៍សមត្ថភាពខ្លួន ក្លាយជាគ្រូបង្វឹកជម្រើសជាតិ តាមរយៈបទពិសោធន៍ យ៉ាងច្រើនក្រាស់ក្រែលក្នុងអាជីព វិទិនី បានបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយ ប្រកបដោយបច្ចេកទេស ភាពប៉ិនប្រសប និងភាពជឿរជាក់ ។ ពិសេសក្នុងអំឡុងការដឹកនាំជាគ្រូបង្វឹក ប៉ារ៉ាហ្គេមនៃប្រភេទកីឡាហែលទឹក នាងបានរួមដំណើរក្នុងការដណ្តើមយកមេដាយ​ នៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមកផងដែរ។

ក្នុងឋានៈជាគ្រូបង្វឹក ហែម ថុន វិទិនី បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំ ថាអត្តពលិកជំនាន់ក្រោយនេះ និងធ្វើបានយ៉ាងល្អ បានល្អនៅត្រង់ថា ពួកគេមានឧកាសទទួលបានតិចនិក បច្ចេកទេសថ្មីៗ​ មានឧកាសសិក្សារៀនសូត្រ កាន់តែច្រើន ។ ពិសេសពួកគេបានបំបែកកំណត់ត្រា តាមរយៈការហែលក្នុងព្រឹត្តការណ៍អន្តរជាតិ ឈ្នះនាងពីមុនមក។ក្រៅពីជំនាញហែលទឹក វិទិនី ក៍វិវឌ្ឍន៍ខ្លួន ជាពិធីការិនី និង តារាដើរម៉ូត ដ៍មានសមត្ថភាពមួយរូបផងដែរ៕

កីឡាជាតិ

ការប្រកួតកីឡា កាបាឌីពានរង្វាន់ ពិភពលោកត្រូវលើកទៅរៀបចំនៅប្រទេសឥណ្ឌា

គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។ តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡា​និង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។ លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ  ”។ អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕

Read More
កីឡាជាតិ

ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ ជើងឯករាជធានី បង្កើនកម្រិតបច្ចេកទេស និងផ្លាស់ប្ដូរបទពិសោធន៍គ្នា

ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ យ៉ាងស្វិតស្វាញ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានធនធានកីឡាករ កីឡាការិនីឆ្នើមៗលើ១៣ប្រភេទទម្ងន់។ យោងតាមគណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមាន១១ក្លឹបបានចូលរួម ហើយមានវិញ្ញាសាប្រកួតចំនួន ១៣ប្រភេទទម្ងន់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១០០នាក់។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញ រយ:ពេល៤ថ្ងៃ និងផ្អែកលើលទ្ធផលជ័យលាភីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីការអនុវត្តភារកិច្ចបានយ៉ាងត្រឹមត្រូវ របស់ថ្នាក់ដឹកនាំក្លឹប កីឡាករ កីឡាការិនិ គណ:កម្មការបច្ចេកទេស និងគណ:កម្មការគ្រប់ផ្នែកទាំងអស់។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឱ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ រហូតមកដល់ថ្ងៃនេះទទួលបានជោគជ័យគួរជាទីមោទនៈ។ អនុប្រធានមន្ទីរអប់រំបន្ថែមថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញថា ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរបានចូលរួមប្រកួតនេះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និងសណ្ដាប់ធ្នាប់ គឺការស្ដែងចេញឱ្យឃើញថា នូវការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ […]

Read More
កីឡាជាតិ

ត្រៀមកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់របស់សម្តេចធិបតី”ដោយបើកទូលាយ ក្រោយសម្តេចធិបតីឯកភាព

ព្រឹត្តការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានធ្វើបិធីបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១១កក្កដាឆ្នាំ២០២៤ នាវិមាននៃពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់​ ដែលបាន​ចូលរួម​ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។  ក្នុងន័យនេះ រាជរដ្ឋាភិបាល​​កម្ពុជា បាន និង កំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ […]

Read More