Day: May 2, 2024
អតីតកីឡាការិនី អូឡាំពិក៣សម័យ ហែមថុន វិទិនី វិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្វឹក
គ្រប់គ្នាប្រាកដ ជាស្គាល់ កីឡាការិនីឆ្នើមរបស់កម្ពុជា ដ៍សមត្ថភាព ទាំងរូបសម្រស់ស្រស់សោភា នៃត្រកូលហែម ដែលសុទ្ធសឹង ជាអ្នកកីឡាតាំងពីជីតា រហូតដល់ចៅតួតរូបនេះហើយ។ មានឈ្មោះថា ហែម ថុន វិទិនី ជាចៅស្រីបង្កើត របស់ព្រឹទ្ធាចារ្យ ហែមថុន អតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងត្រូវ ជាក្មួយស្រីរបស់លោក ហែម គីរី អតីតកីឡាករជម្រើសជាតិ ខណៈបច្ចុប្បន្នជាអគ្គលេខាធិការសហព័ន្ធ។ កើតក្នុងឆ្នាំ១៩៩៣ នារាជធានីភ្នំពេញ និង មានកម្ពស់ ១.៦៣m ហែម ថុន វិទិនី ជាកីឡាការិនី មួយរូបដែលមានសមត្ថភាពជាខ្លាំងសម្រាប់ការប្រកួតក្នុងស្រុក មិនមានកីឡាការិនីណាម្នាក់អាចយកឈ្នះរូបនាងបានទេ។ ឆ្លងកាត់បទពិសោធន៍ជាកីឡាការិនីហែលទឹក នាងវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ទាំងការហែលទឹក និង ការនិយាយភាសារ។ ហែម ថុន វិទិនី ជាកីឡាការិនីខ្មែរតែម្នាក់ដែលធ្លាប់បានចូលរួមក្នុងព្រឹត្តការណ៍ អូឡាំពិករដូវក្តៅ បានចំនួន៣លើក ដោយលើកទី១ នាឆ្នាំ២០០៨ ,លើកទី២ឆ្នាំ ២០១២ និងលើកទី៣គឺ ឆ្នាំ២០១៦ ។ ក្រៅពីព្រឹត្តការណ៍អូឡាំពិកនោះ នាងក៍ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ អេស៊ានហ្គេមចំនួន៣លើក […]
Read Moreបារាំងពង្រីកដែនការពារសម្រាប់ពិធីបើកកីឡាអូឡាំពិក ប្រឆាំងនឹងអំពើភេរវករកម្ម
ប្រទេសបារាំង ៖ ហានិភ័យនៃការវាយប្រហារដោយក្រុមភេរវករ នៅក្នុងទីក្រុងប៉ារីសកំពុងតែឡើងកំដៅខ្លាំង ដូច្នេះបរិវេណការពារត្រូវបានពង្រីក សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពពីគេហទំព័រ Inside The Games កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគារទាំងអស់ដែលអាចមើលឃើញទិដ្ឋភាពទន្លេសេន (Seine) ជាកន្លែងដែលបណ្តាទូកដឹកអត្តពលិកនឹងឆ្លងកាត់ អំឡុងពេលនៃពិធីបើក ហើយក៏ជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងការប្រកួតហែលទឹក Open Water Marathon ផងដែរ។ ប្រធានមជ្ឈមណ្ឌលជាតិស៊ើបការណ៍ និងប្រឆាំងអំពើភេរវកម្ម លោក Laurent Nunez បានប្រកាសថា វិធានការបែបនេះ នឹងត្រូវពង្រីកដល់អគារទាំងអស់ ដែលអាចមើលឃើញទន្លេដ៏ល្បី អំឡុងពេលបើកការប្រកួតកីឡាអូឡាំពិកលើកទី៣៣ នៃយុគសម័យទំនើប។ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងជាមួយអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo និងប្រធានគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet ដែលបានថ្លែងថា នឹងមានអ្នកទស្សនាចំនួន ២២០,០០០នាក់ ដែលនឹងអាចចូលរួមក្នុងពិធីបើកនេះដោយឥតគិតថ្លៃ ដែលជាចំនួនខ្ពស់បំផុត។ លោក […]
Read More