ឈ្នះមេដាយមាសនិងសំរឹទ្ធិ៣គ្រឿងពីប្រទេសរុស្ស៉ី​ ប្រតិភូកីឡាទូកនាគកម្ពុជាត្រលប់មកមាតុប្រទេស

ប្រតិភូគ្រូបង្វឹក​ និងក្រុមកីឡាករទូកនាគកម្ពុជា​ បានត្រលប់មកកាន់មាតុប្រទេសវិញហើយ​ កាលពីយប់ថ្ងៃទី២កក្កដាឆ្នាំ២០២៤តាមច្រកពិសេសនៃអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។

ក្នុងឱកាសរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ឯកឧត្តមឧត្តមសេនីយ៍ឯក យិត  ភីរ:  អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជាថា ភាពជោគជ័យក្នុងការទទួលបានមេដាយមាស១គ្រឿង និងសំរឹទ្ធពីរគ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី(International Dragon Boat Festival) គឺជាផ្លូវមួយបង្ហាញពីភាពខ្លាំងរបស់កម្ពុជា និងកាន់តែមានទំនុកចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ នាឆ្នាំ២០២៥។

ភាពជោគជ័យនាពេលនេះដែរក៏បានមកពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសនោះគឺឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា។ ឯកឧត្ដមប្រធានសហព័ន្ធតែងតែខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើយ៉ាងណាជំរុញឱ្យកីឡាករ កីឡាការិនីទូកកានូ និងរ៉ូអ៊ីងកម្ពុជាមានសកម្មភាពប្រកួតឱ្យបានច្រើន ពោលគឺស្ទើរតែគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឱ្យឈានទៅដល់កម្រិតខ្ពស់មួយដែលសហព័ន្ធបានកំណត់។  

គួររម្លឹកថា កម្ពុជាបានឈ្នះមេដាយចំនួន៣គ្រឿង​ ក្នុងនោះមាស១​ និង​សំរឹទ្ធិ​ ២គរឿង​ ពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរស្ស៉ី​ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃ២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមសរុបចំនួន៩ មានម្ចាស់ផ្ទះរុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី  មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និងម៉ាឡេស៊ី៕

រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

កីឡាជាតិ

ISF ត្រៀមដឹកនាំអត្តពលិក បាល់ទាត់វ័យក្មេងចូលរួម Gumball 3000 Rallyនៅសៀមរាប

សល់ពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally នឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប ពោលគឺនិងធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។ ជាមួយនិងការរៀបចំឲ្យមានព្រឹត្តការណ៍នេះ អង្គការផ្កាយសមុទ្រ ក៍និងត្រៀមខ្លួនចូលរួមផងដែរ ដោយនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេងចំនួន៣០នាក់ ក្នុងនោះកុមារា ១៥នាក់ និងកុមារី ១៥នាក់ ពួកគេនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ អត្តពលិករបស់ ISF និងចូលរួមលេងចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច ខណៈព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជម្រុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ជាដើម ។ សម្រាប់កីឡាករវ័យក្មេងៗទាំងនេះ […]

Read More
កីឡាជាតិ

ការប្រកួតកីឡា កាបាឌីពានរង្វាន់ ពិភពលោកត្រូវលើកទៅរៀបចំនៅប្រទេសឥណ្ឌា

គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។ តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡា​និង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។ លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ  ”។ អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕

Read More