Day: July 3, 2024

កីឡាជាតិ

ឯកឧត្តម ស សុទ្ធិ កោតសរសើរក្រុមទូកនាគមានការវិវឌ្ឍន៍ ប៉ុន្តែកុំមោទនភាពហើយភ្លេចខ្លួន

ក្រោយឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទេសរុស្ស៊ី និងបានមាតុភូមិនិវិត្ថន៍កាលពីយប់ថ្ងៃទី២កក្កដាឆ្នាំ២០២៤ម្សិលមិញ ក្រុមប្រតិភូកីឡាទូកនាគកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដាឆ្នាំ២០២៤នេះ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ុងកម្ពុជា  ។ ឯកឧត្តម ស សិទ្ធិ បានសម្តែងនូវក្តីរីករាយនិង កោតសរសើរដល់ក្រុមកីឡាទូកនាគ រួមជាមួយគ្រូបង្វឹកដែលបានប្រកួតលើឆាកអន្តរជាតិរហូតទទួលបានភាពជោគជ័យ និងមានការវិវឌ្ឍន៍សមត្ថភាពបានយ៉ាងល្អប្រសើរ។បើទោះជាទទួលជ័យជម្នះក៍ពិតមែន ក្នុងនាមអនុប្រធានទី២ សហព័ន្ធបានផ្តាំផ្ញើរដល់ក្រុមកីឡាទូកនាគជាថ្មី កុំមោទនភាពភ្លេចខ្លួន ព្រោះជាធម្មតាពាក្យថាកីឡា គឺមានចាញ់ ហើយ និង ឈ្នះ ដូច្នេះត្រូវបង្កើនការហ្វឹកហាត់ឲ្យបានកាន់ខ្លាំង។ ឯកឧត្តម រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កីឡាទូកនាគជាប្រភេទកីឡាជាក្រុម ហើយមានសមាជិកច្រើន ប្រសិនជាពេលចាប់ផ្តើមប្រកួត មានកីឡាកីឡាករណាម្នាក់ ធ្លាក់ដៃតែបន្តិច ធ្វើឲ្យការអុំមិនស្រុះគ្នា គឺអាចនិងបរាជ័យតែម្តង។ ឯកឧត្តម ស សិទ្ធិ បានស្នើរដល់កីឡាករគ្រប់រូប “ត្រូវមានសាមគ្គីភាពជាក្រុម  ត្រូវស្រឡាញ់គ្នា អត់អាចអ្នកណាមួយមានចិត្តអគិតិច្រណែន ឬ […]

Read More
កីឡាជាតិ

ឈ្នះមេដាយមាសនិងសំរឹទ្ធិ៣គ្រឿងពីប្រទេសរុស្ស៉ី​ ប្រតិភូកីឡាទូកនាគកម្ពុជាត្រលប់មកមាតុប្រទេស

ប្រតិភូគ្រូបង្វឹក​ និងក្រុមកីឡាករទូកនាគកម្ពុជា​ បានត្រលប់មកកាន់មាតុប្រទេសវិញហើយ​ កាលពីយប់ថ្ងៃទី២កក្កដាឆ្នាំ២០២៤តាមច្រកពិសេសនៃអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។ ក្នុងឱកាសរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ឯកឧត្តមឧត្តមសេនីយ៍ឯក យិត  ភីរ:  អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជាថា ភាពជោគជ័យក្នុងការទទួលបានមេដាយមាស១គ្រឿង និងសំរឹទ្ធពីរគ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី(International Dragon Boat Festival) គឺជាផ្លូវមួយបង្ហាញពីភាពខ្លាំងរបស់កម្ពុជា និងកាន់តែមានទំនុកចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ នាឆ្នាំ២០២៥។ ភាពជោគជ័យនាពេលនេះដែរក៏បានមកពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសនោះគឺឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា។ ឯកឧត្ដមប្រធានសហព័ន្ធតែងតែខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើយ៉ាងណាជំរុញឱ្យកីឡាករ កីឡាការិនីទូកកានូ និងរ៉ូអ៊ីងកម្ពុជាមានសកម្មភាពប្រកួតឱ្យបានច្រើន ពោលគឺស្ទើរតែគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឱ្យឈានទៅដល់កម្រិតខ្ពស់មួយដែលសហព័ន្ធបានកំណត់។   គួររម្លឹកថា កម្ពុជាបានឈ្នះមេដាយចំនួន៣គ្រឿង​ ក្នុងនោះមាស១​ និង​សំរឹទ្ធិ​ ២គរឿង​ ពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរស្ស៉ី​ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃ២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមសរុបចំនួន៩ មានម្ចាស់ផ្ទះរុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី  មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា […]

Read More