ឯកឧត្តម ស សុទ្ធិ កោតសរសើរក្រុមទូកនាគមានការវិវឌ្ឍន៍ ប៉ុន្តែកុំមោទនភាពហើយភ្លេចខ្លួន

ក្រោយឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទេសរុស្ស៊ី និងបានមាតុភូមិនិវិត្ថន៍កាលពីយប់ថ្ងៃទី២កក្កដាឆ្នាំ២០២៤ម្សិលមិញ ក្រុមប្រតិភូកីឡាទូកនាគកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដាឆ្នាំ២០២៤នេះ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ុងកម្ពុជា  ។

ឯកឧត្តម ស សិទ្ធិ បានសម្តែងនូវក្តីរីករាយនិង កោតសរសើរដល់ក្រុមកីឡាទូកនាគ រួមជាមួយគ្រូបង្វឹកដែលបានប្រកួតលើឆាកអន្តរជាតិរហូតទទួលបានភាពជោគជ័យ និងមានការវិវឌ្ឍន៍សមត្ថភាពបានយ៉ាងល្អប្រសើរ។បើទោះជាទទួលជ័យជម្នះក៍ពិតមែន ក្នុងនាមអនុប្រធានទី២ សហព័ន្ធបានផ្តាំផ្ញើរដល់ក្រុមកីឡាទូកនាគជាថ្មី កុំមោទនភាពភ្លេចខ្លួន ព្រោះជាធម្មតាពាក្យថាកីឡា គឺមានចាញ់ ហើយ និង ឈ្នះ ដូច្នេះត្រូវបង្កើនការហ្វឹកហាត់ឲ្យបានកាន់ខ្លាំង។

ឯកឧត្តម រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កីឡាទូកនាគជាប្រភេទកីឡាជាក្រុម ហើយមានសមាជិកច្រើន ប្រសិនជាពេលចាប់ផ្តើមប្រកួត មានកីឡាកីឡាករណាម្នាក់ ធ្លាក់ដៃតែបន្តិច ធ្វើឲ្យការអុំមិនស្រុះគ្នា គឺអាចនិងបរាជ័យតែម្តង។ ឯកឧត្តម ស សិទ្ធិ បានស្នើរដល់កីឡាករគ្រប់រូប “ត្រូវមានសាមគ្គីភាពជាក្រុម  ត្រូវស្រឡាញ់គ្នា អត់អាចអ្នកណាមួយមានចិត្តអគិតិច្រណែន ឬ អន់ចិត្តនោះទេ កីឡានេះទាមទាឲ្យយើងស្រឡាញ់គ្នាណាស់ កុំយកអារម្មណ៍ខ្លួនឯងមានបញ្ហាជាមួយមិត្តរួមក្រុម ធ្វើអោយបាត់បង់ ព្រោះស្មារតីជាក្រុម ជាកត្តាស្លាប់រស់ “។ ត្រូវចងចាំថា “ពេលយើងទទួលជ័យជម្នះលើឆាកអន្តរជាតិ គេមិនស្គាល់ឈ្មោះយើងថាឈ្មោះអ្វីនោះទេ  អ្វីដែលគេស្គាល់មុនគេនោះ គឺ Cambodia (កម្ពុជា)”។

ម្យ៉ាងវិញទៀត គ្រូគឺជាចំណែកមួយយ៉ាងសំខាន់ដែលធ្វើឲ្យក្រុមទាំងមូលទទួលបានជ័យជម្នះ ធម្មតាដើម្បីឲ្យក្រុមជោគជ័យ និងការហ្វឹកហាត់បានល្អ គ្រូតែងតែស្តីបន្ទោសតិចតួចជារឿងធម្មតា កីឡាករមិនត្រូវមានចិត្តគុំគួន ឬ ខ្លាចនោះទេ ប៉ុន្តែត្រូវមានការគោរពគាត់ ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ចូនកីឡាករចំនួន១៥នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី ដោយមាន៩ប្រទេសចូលរួម ក្នុងនោះ ម្ចាស់ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ។ ការប្រកួតនេះគឺបាន ដំណើរការពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ១២នាក់ វិញ្ញាសា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ក្នុងចំណោម៣វិញ្ញសានេះ កម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿង មេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿង៕

រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

កីឡាជាតិ

ISF ត្រៀមដឹកនាំអត្តពលិក បាល់ទាត់វ័យក្មេងចូលរួម Gumball 3000 Rallyនៅសៀមរាប

សល់ពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally នឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប ពោលគឺនិងធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។ ជាមួយនិងការរៀបចំឲ្យមានព្រឹត្តការណ៍នេះ អង្គការផ្កាយសមុទ្រ ក៍និងត្រៀមខ្លួនចូលរួមផងដែរ ដោយនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេងចំនួន៣០នាក់ ក្នុងនោះកុមារា ១៥នាក់ និងកុមារី ១៥នាក់ ពួកគេនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ អត្តពលិករបស់ ISF និងចូលរួមលេងចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច ខណៈព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជម្រុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ជាដើម ។ សម្រាប់កីឡាករវ័យក្មេងៗទាំងនេះ […]

Read More
កីឡាជាតិ

ការប្រកួតកីឡា កាបាឌីពានរង្វាន់ ពិភពលោកត្រូវលើកទៅរៀបចំនៅប្រទេសឥណ្ឌា

គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។ តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡា​និង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។ លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ  ”។ អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕

Read More