គ្រប់គ្នាប្រាកដ ជាស្គាល់ កីឡាការិនីឆ្នើមរបស់កម្ពុជា ដ៍សមត្ថភាព ទាំងរូបសម្រស់ស្រស់សោភា នៃត្រកូលហែម ដែលសុទ្ធសឹង ជាអ្នកកីឡាតាំងពីជីតា រហូតដល់ចៅតួតរូបនេះហើយ។
មានឈ្មោះថា ហែម ថុន វិទិនី ជាចៅស្រីបង្កើត របស់ព្រឹទ្ធាចារ្យ ហែមថុន អតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងត្រូវ ជាក្មួយស្រីរបស់លោក ហែម គីរី អតីតកីឡាករជម្រើសជាតិ ខណៈបច្ចុប្បន្នជាអគ្គលេខាធិការសហព័ន្ធ។
កើតក្នុងឆ្នាំ១៩៩៣ នារាជធានីភ្នំពេញ និង មានកម្ពស់ ១.៦៣m ហែម ថុន វិទិនី ជាកីឡាការិនី មួយរូបដែលមានសមត្ថភាពជាខ្លាំងសម្រាប់ការប្រកួតក្នុងស្រុក មិនមានកីឡាការិនីណាម្នាក់អាចយកឈ្នះរូបនាងបានទេ។ ឆ្លងកាត់បទពិសោធន៍ជាកីឡាការិនីហែលទឹក នាងវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ទាំងការហែលទឹក និង ការនិយាយភាសារ។
ហែម ថុន វិទិនី ជាកីឡាការិនីខ្មែរតែម្នាក់ដែលធ្លាប់បានចូលរួមក្នុងព្រឹត្តការណ៍ អូឡាំពិករដូវក្តៅ បានចំនួន៣លើក ដោយលើកទី១ នាឆ្នាំ២០០៨ ,លើកទី២ឆ្នាំ ២០១២ និងលើកទី៣គឺ ឆ្នាំ២០១៦ ។ ក្រៅពីព្រឹត្តការណ៍អូឡាំពិកនោះ នាងក៍ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ អេស៊ានហ្គេមចំនួន៣លើក និង ព្រឹត្តការណ៍អន្តរជាតិជាច្រើនទៀត។
ជាកូនកំព្រាឪពុក វិទិនី មិនផ្តេកផ្តូលនោះឡើយ នាងខិតខំរៀនសូត្រ និង ហ្វឹកហាត់ រហូតទទួលបានភាពជោគជ័យ និង មានកាព្វតកិច្ចមើលថែរម្តាយ ដែលមានជំងឺប្រចាំកាយខ្លះៗ ។
គិតមកដល់បច្ចុប្បន្ននេះ ហែម ថុន វិទិនី បានអភិវឌ្ឍន៍សមត្ថភាពខ្លួន ក្លាយជាគ្រូបង្វឹកជម្រើសជាតិ តាមរយៈបទពិសោធន៍ យ៉ាងច្រើនក្រាស់ក្រែលក្នុងអាជីព វិទិនី បានបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយ ប្រកបដោយបច្ចេកទេស ភាពប៉ិនប្រសប និងភាពជឿរជាក់ ។ ពិសេសក្នុងអំឡុងការដឹកនាំជាគ្រូបង្វឹក ប៉ារ៉ាហ្គេមនៃប្រភេទកីឡាហែលទឹក នាងបានរួមដំណើរក្នុងការដណ្តើមយកមេដាយ នៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមកផងដែរ។
ក្នុងឋានៈជាគ្រូបង្វឹក ហែម ថុន វិទិនី បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំ ថាអត្តពលិកជំនាន់ក្រោយនេះ និងធ្វើបានយ៉ាងល្អ បានល្អនៅត្រង់ថា ពួកគេមានឧកាសទទួលបានតិចនិក បច្ចេកទេសថ្មីៗ មានឧកាសសិក្សារៀនសូត្រ កាន់តែច្រើន ។ ពិសេសពួកគេបានបំបែកកំណត់ត្រា តាមរយៈការហែលក្នុងព្រឹត្តការណ៍អន្តរជាតិ ឈ្នះនាងពីមុនមក។ក្រៅពីជំនាញហែលទឹក វិទិនី ក៍វិវឌ្ឍន៍ខ្លួន ជាពិធីការិនី និង តារាដើរម៉ូត ដ៍មានសមត្ថភាពមួយរូបផងដែរ៕