ឈ្នះមេដាយមាសនិងសំរឹទ្ធិ៣គ្រឿងពីប្រទេសរុស្ស៉ី​ ប្រតិភូកីឡាទូកនាគកម្ពុជាត្រលប់មកមាតុប្រទេស

ប្រតិភូគ្រូបង្វឹក​ និងក្រុមកីឡាករទូកនាគកម្ពុជា​ បានត្រលប់មកកាន់មាតុប្រទេសវិញហើយ​ កាលពីយប់ថ្ងៃទី២កក្កដាឆ្នាំ២០២៤តាមច្រកពិសេសនៃអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។

ក្នុងឱកាសរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ឯកឧត្តមឧត្តមសេនីយ៍ឯក យិត  ភីរ:  អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជាថា ភាពជោគជ័យក្នុងការទទួលបានមេដាយមាស១គ្រឿង និងសំរឹទ្ធពីរគ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី(International Dragon Boat Festival) គឺជាផ្លូវមួយបង្ហាញពីភាពខ្លាំងរបស់កម្ពុជា និងកាន់តែមានទំនុកចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ នាឆ្នាំ២០២៥។

ភាពជោគជ័យនាពេលនេះដែរក៏បានមកពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសនោះគឺឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា។ ឯកឧត្ដមប្រធានសហព័ន្ធតែងតែខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើយ៉ាងណាជំរុញឱ្យកីឡាករ កីឡាការិនីទូកកានូ និងរ៉ូអ៊ីងកម្ពុជាមានសកម្មភាពប្រកួតឱ្យបានច្រើន ពោលគឺស្ទើរតែគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឱ្យឈានទៅដល់កម្រិតខ្ពស់មួយដែលសហព័ន្ធបានកំណត់។  

គួររម្លឹកថា កម្ពុជាបានឈ្នះមេដាយចំនួន៣គ្រឿង​ ក្នុងនោះមាស១​ និង​សំរឹទ្ធិ​ ២គរឿង​ ពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរស្ស៉ី​ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃ២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមសរុបចំនួន៩ មានម្ចាស់ផ្ទះរុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី  មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និងម៉ាឡេស៊ី៕

រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

Featured កីឡាជាតិ

លោក​ រិន សុភ័ក្ត៖​ វត្តមាន​អង្គការ​ PAfiD​ ជា​អ្នក​ជំរុញ​លើកទឹកជន​មាន​ពិការភាព​ក្រោកឈរ​បន្តដំណើរ​ក្នុង​សង្គម​

លោក​ រិន​ សុភ័ក្ត​ ដែល​មាន​ពិការភាព​ផ្នែកជើង​ និង​កំពុង​អង្គុយ​លើ​រទេះ​ លើក​ឡើង​ថា​វត្តមាន​របស់​អង្គការ​ PAfiD​ ​គឺ​ពិត​ជា​មាន​​សារសំខាន់​ និង​ជួយ​ជនមាន​ពិការភាព​ឲ្យ​ក្លាហាន​ក្រោកឈរ​បន្តដំណើរទៅ​មុខ​ទៀត​ក្នុង​សង្គមជាតិ។​ លោក​ រិន​ សុភ័ក្ត​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ថា​លោក​​ក៏​បាន​មក​ចូលរួម​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ​ជាមួយ​មហាជន​ផ្សេងៗ​ទៀត​ផង​ដែរ​ ពិសេស​នៅ​ស្តង់​របស់​អង្គការ​ PAfiD តែ​ម្ដង។​ ក្នុង​ឱកាស​នោះ​ផង​ដែរ​គឺ​រូប​គេ​បាន​ដាក់ពាក្យ​ផ្នែក​ជំនួយ​ការ​រដ្ឋបាល​ និង​គណៈនេយ្យ​។​ បុរស​សម្បុល​ស្រអែម​ និង​កំពុង​អង្គុយ​លើ​រទេះ​រុញ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ បាន​ជា​រូប​គេ​មក​កាន់​ស្ដង់​របស់​អង្គការ​ PAfiD ដោយ​សារ​តែ​អង្គការ​នេះ​បាន​ជួយ​​សម្របសម្រួល​​ CV​ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ និង​ចាត់ចែង​ដាក់​ពាក្យ​ទៅ​តាម​កន្លែង​សមស្រប​ជា​មួយ​សមត្ថភាព​ ភាព​ជាក់ស្ដែង​របស់​ជនមានពិការភាព​។​ ក្រៅ​តែ​ការ​ពី​ជួយ​ដល់​ជនមាន​ពិការភាព​ទទួល​ឱកាស​ការងារ​ហើយ​នោះ​ ពោល​ PAfiD ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​ទឹកចិត្ត​តម្រង់​ទិស​ និង​ជំរុញ​ដល់​ការ​ចាប់​អាជីព​ពិកប្រាកដ​ណា​មួយ​ដើម្បី​មាន​សមត្ថភាព​បំពេញ​ការងារ​តាម​ស្ថាប័ន​ ឬ​ក្រុមហ៊ុន អង្គការ​ផ្សេងៗ។​ អ្នក​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ថ្លែង​ដោយ​ការ​ពេញ​ចិត្ត​ និង​សប្បាយ​រីករាយ​ទៀត​ថា​ អង្គការ​ PAfiD ជា​អ្នក​ជំរុញ​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ឲ្យ​មាន​ភាព​ក្លាហាន​ និង​ក្រោកឈរ​បន្ត​ដំណើរ​រស់នៅ​ជា​មួយ​មហាជន​ធម្មតា​ទូទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​ រួម​ទាំង​ផ្ដល់​តម្លៃ​ និង​ជឿជាក់​លើ​ខ្លួន​ឯង។​ បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ពិធី​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ដែល​មាន​ចម្រុះ​ស្ថាប័ន​ ក្រុមហ៊ុន​រហូត​ ១៥០​ និងការ​ផ្ដល់​ឱកាស​ការងារ​ជាង ៣ម៉ឺន​កន្លែង​ដែល​ទើប​ញ្ចប់​ទៅ​ថ្មីៗ​នេះ​ក៏​មាន​អង្គការ​ PAfiD […]

Read More
កីឡាជាតិ

. គុនដាវត្រៀមប្រកួត៤ថ្ងៃ ដើម្បីរកជើងខ្លាំងកីឡាជាតិលើកទី៤ឆ្នាំ២០២៤

សហព័ន្ធកីឡាគុនដាវកម្ពុជាបានសហការជាមួយផ្សារទំនើប ដឺភីករៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលមានអត្តពលិកចំនួន ៩៩ នាក់ មកពីរាជធានី-ខេត្តចំនួន ១២ និងក្រសួងចំនួន២។ ជាមួយគ្នានេះ សហព័ន្ធកីឡាគុនដាវកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្តនានាសម្រាប់មហាជនទូទៅផង។ កីឡាគុនដាវ ជាកីឡាដែលមានប្រជាប្រិយ និងមានភាពទាន់សម័យដែលប្រទេសជឿនលឿនមួយចំនួនធំចូលចិត្តហ្វឹកហាត់ និងលេងកម្សាន្ត ដូចដែលបានដឹងមកហើយថាក្នុងអំឡុងពេលអូឡាំពិកប៉ារីសឆ្នាំ ២០២៤  ការប្រកួតកីឡាគុនដាវត្រូវបានរៀបចំឡើងនៅ Grand Palais បេះដូងនៃទីក្រុងប៉ារីស នេះបង្ហាញពីភាពពេញនិយម និងល្បីល្បាញបំផុតនៃកីឡាគុនដាវលើពិភពលោក។ អ្នកនាំពាក្យផ្សារទំនើប ដឺភីក មានប្រសាសន៍ថា ៖«ការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិគឺជាព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់យើងក្នុងការណែនាំ ដឺភីក ទៅកាន់សាធារណជន»។ យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមមុនការបើកដំណើរការជាផ្លូវការរបស់យើងជាមួយនឹងព្រឹត្តិការណ៍ជាតិដ៏មានកិត្យានុភាពបែបនេះ និងផ្តល់កន្លែងដ៏ស្វាហាប់សម្រាប់អត្តពលិក ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន។ ក្រៅពីផ្តល់ទីតាំងសម្រាប់ការប្រកួតលើប្រភេទកីឡាគុនដាវ ដឺភីក នឹងផ្តល់ការឧបត្ថម្ភលើអាហារ ភេសជ្ជៈ កាដូអនុស្សាវរីយ៍ សម្រាប់ជ័យលាភីផងដែរ។ គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡារៀបចំ៣០ប្រភេទកីឡា នៅ៥រាជធានីខេត្ត និងកីឡាជាតិជនពិការត្រូវបានរៀបចំនូវជាង១០ប្រភេទកីឡាផ្សេងទៀត។ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា […]

Read More
Featured កីឡាជាតិ

ចំបាប់ ជ្រើសបានថ្នាលជំនាន់ថ្មីបន្ថែម តាមរយៈប្រកួតសាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ

ឆ្លងកាត់ការប្រកួតប្រជែង នៃព្រឹត្តការណ៍កីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានធ្វើពេញមួយថ្ងៃ ទី១៨តុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។ សម្រាប់កម្មវិធីជាលើកទី១ ដល់យុវជន និងកុមារនេះ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១០៤នាក់មកពី១១ក្លឹប ក្នុងនោះគ្រូបង្វឹក គ្រួជំនួយ ២២នាក់ និងកីឡាករមាន ៤៣នាក់ និងកីឡាការិនី ៣៩នាក់ ខណៈមន្ត្រីគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមានចំនួន ២៧នាក់ផ្សេងទៀត ដែលដឹកនាំការប្រកួត។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយបណ្តុះបណ្តាលគ្រូបង្វឹកនៅប្រទេសកម្ពុជា ហើយពួកគេបានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេង បើទោះបីជាកីឡាករ កីឡាការិនីវ័យក្មេងនៅខ្វះបច្ចេកទេសយ៉ាងណាក្តី។ អនុប្រធានដដែល សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ នាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត […]

Read More