Day: February 7, 2024

Uncategorized

បាល់ទាត់វិលជុំ រដូវកាលទី៨ ចំនួន៣តំបន់ផ្តើមផ្លូវការមានអត្តពលិកជាង១ពាន់នាក់ប្រកួតប្រជែង

ព្រឹត្តការណ៍កីឡាបាល់ទាត់វិលជុំកុមារនិងយុវជនរដូវកាលទី៨ AIA – ISF Youth League ប្រចាំឆ្នាំ ២០២៤ បានចាប់ផ្តើមជាផ្លូវការហើយ ក្រោមកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤  កីឡដ្ឋាន AIA, KMH Park ។ ព្រឹត្តការណ៍នេះ ក៍បានអញ្ជើញគ្រូ បង្វឹកអន្តរជាតិចំនួន ២រូបរបស់ក្លឹប Tottenham Hotspur គឺកញ្ញា Shannon Moloney និងលោក Tegan Burling ក៏នឹង ដឹកនាំរៀបចំការប្រកួតមិត្តភាពមួយដើម្បីអបអរថ្ងៃបើកការប្រកួតនៅទីក្រុងភ្នំពេញផងដែរ ។ ការប្រកួតដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជាដែលជួបភាពខ្វះខាត ដោយជួយកាត់បន្ថយឧបសគ្គ ដែលរារាំងពួកគេមមិនឲ្យបញ្ចេញសមត្ថភាព ឬទទួលបានឱកាសរំដោះខ្លួនពីភាពក្រីក្រ ។នេះជាការបញ្ជាក់របស់ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ។ ការប្រកួតបាល់ទាត់វិលជុំនេះជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនមកពី ស្ថានភាពផ្សេងគ្នា ដែលក្នុងនោះមាន […]

Read More