Month: February 2024
អនុប្រធានទី២សហព័ន្ធកីឡាទូក សង្កត់ធ្ងន់ថាការលេងកីឡាមិនមែនប្រើកំលាំងតែមួយមុខទេ ប៉ុន្តែត្រូវប្រើបញ្ញា
គ្រូបង្វឹក កីឡាករទូកកានូ សរុប៣នាក់នឹងត្រូវចេញដំណើរពីកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ នៅក្នុងឱកាសសំណេះសំណាលលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ ដែលត្រៀមចេញដំណើរទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ (13th Asian Canoe Slalom Championship)ឯកឧត្តម ស សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកឡើងថា កីឡាករត្រូវប្រកួតដោយឈរលើស្មារតីយុត្តិធម៌ ស្របតាមគោលការណ៍កីឡា ហើយត្រូវប្រកួតក្នុងនាមជាកីឡាករតំណាងជាតិ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងមានតម្លៃបំផុត។ «ទោះបីជាពេលប្រកួតចាញ់ ឬឈ្នះ មិនត្រូវត្រគោះបោះបោក កុំប្រែទឹកមុខ ដោយត្រូវទទួលយកនូវលទ្ធផលដែលខ្លួនបានធ្វើ ហើយត្រូវសំពះអរគុណដល់អ្នកចូលរួមទាំងអស់ ទោះគេគាំទ្រ ឬមិនគាំទ្រក្តី។ កីឡាមានឈ្នះ មានចាញ់ ជារឿងធម្មតា […]
Read Moreអត្តពលិកជាង៣០០នាក់ នៅបន្ទាយមានជ័យចូលរួមប្រជែងពានរង្វាន់បាល់ទាត់វិលជុំ AIA – ISF Youth League ឆ្នាំ២០២៤
ក្រោយដំណើរការប្រកួតបានចំនួន២មណ្ឌល ពេលនេះ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League បានធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ និងជាលើកទី១សម្រាប់ខេត្តជាប់ប្រទេសថៃមួយនេះ ។ បើតាមសុខ បូរ៉ាន់ មន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថាក្រោមកិច្ចសហការយ៉ាងសំខាន់របស់អង្គការផ្កាយសមុទ្រ និង AIA ជាពិសេសតាមរយៈកម្មវិធី បាល់ទាត់ អង្គការផ្កាយសមុទ្រ បានធ្វើការយ៉ាងជិតស្និត ជាមួយនឹងអង្គការ និងសាលារៀនដៃគូ ជាច្រើនក្នុងខេត្តក្រុងនានា ដើម្បីជួយដល់កី ឡាករ-កីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួន ក៏ដូចជាជម្រុញឆន្ទៈពួកគេ ក្នុងការពង្រឹងសមត្ថភាពបាល់ទាត់ជំនាញ បំណិនជីវិត និងឈោង ចាប់ឱកាសក្លាយជាកីឡាករ កីឡាការនីអាជីព ថែមទៀតផង ។ ការប្រកួតវិលជុំក្នុងខេត្តបន្ទាយមានជ័យ យើងបានកត់សម្គាល់ឃើញ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងទឹកចិត្ត ស្រឡាញ់កីឡាយ៉ាងជ្រាលជ្រៅរបស់កុមារ និងយុវជនបានចូលរួមប្រកួតប្រជែង ។ ការប្រកួតបាល់ទាត់វិល ជុំនេះទៀត សោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាស ដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អ ចំពោះសុខភាពថែមទៀត។ក៏ដូចជាកុមារ និងយុវជន ក្នុងខេត្តក្រុងផ្សេងៗ […]
Read Moreបញ្ចស៊ីឡាត់ បង្កើតជាសហព័ន្ធផ្លូវការក្រោយឈ្នះមេដាយជាប្រវិត្ថសាស្រ្ត១០គ្រឿងពីស៊ីហ្គេម
ក្រោយឈ្នះបានមេដាយជាប្រវិត្ថសាស្រ្តក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣កន្លងមកនេះ រហូតដល់ទៅ១០គ្រឿង នាពេលនេះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ បានបង្កើតចេញជាសហព័ន្ធផ្លូវការ និងបានធ្វើមហាសន្និបាតលើកទី១របស់ខ្លួន ដែលបានជ្រើសរើសប្រធានដឹកនាំ ព្រមជាមួយគណៈប្រតិបិត្តជាង២០រូប។ មានប្រសាសម៍ក្នុងមហាសន្និបាតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ដែលបានប្រារព្ធធ្វើឡើង នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាថ្លែងថា ស្មារតីអង្គមហាសន្និបាត អាណត្តិទី១របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាមិនត្រឹមតែការបំពេញភាពស្របច្បាប់របស់ខ្លួន ក្នុងការដំណើរការជាផ្លូវការរបស់សហព័ន្ធកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់សមាជិកគណៈកម្មាធិការប្រតិបត្តិ មន្រ្តីបច្ចេកទេស កីឡាករ កីឡាការិនីមកពីទីមជ្ឈដ្ឋានផ្សេងៗគ្នាមានស្មារតីរួមគ្នាក្នុងការរៀបចំឱ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះ ដោយឈរលើស្មារតីនៃមហាគ្រួសារកីឡា។ ឯកឧត្តម សេង ធារិន គូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងអាណត្តិទី១នេះទទួលបានការគាំទ្រ និងសេចក្តីទុកចិត្តពីសមាជិកទាំងអស់ ដែលក្នុងនោះមានឯកឧត្តមជាប្រធានដឹកនាំ ដើម្បីបំពេញកិច្ចការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍កីឡាបញ្ចស៊ីឡាត់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់ តំណាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ចំពោះមតិចូលរួមដ៏មានសារៈសំខាន់ ដែលជាធាតុផ្សំមួយមិនអាចខ្វះបាន សម្រាប់សហព័ន្ធដំណើរការកិច្ចការងាររបស់ខ្លួនឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡារបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម សេង ធារិន ក៏បានជំរុញឱ្យប្រភេទកីឡាបញ្ចាំស៊ីឡាត់ដំណើរការទៅមុខដោយរលូន ដោយត្រូវមានការចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធ និងធនធានទាំងការចូលរួមទាំងផ្នែកបញ្ញាស្មារតី ស្របតាមគោលការណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់សហព័ន្ធ ដែលនឹងជំរុញឱ្យមានមន្ត្រីបច្ចេកទេស គ្រូបង្វឹក […]
Read Moreជម្រើសជាតិហែលទឹកកម្ពុជា នៅសល់២វិញ្ញាសាទៀត ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសកាតា
កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលចូលរួមប្រកួតកីឡាហែលទឹក ជើងឯកពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា គឺនៅសល់២វិញ្ញាសាទៀត គឺកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័នម៉ាតាំងក្លូដ នឹងត្រូវប្រកួតវិញ្ញាសា៥០ម៉ែត្រ ហែលរបៀបសេរី ប្រកួតនាថ្ងៃទី១៦ ខែកុម្ភៈ និង៥០ម៉ែត្ររបៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ហែមថុន ពន្លឺ គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជាបានបញ្ជាក់ប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា នៅក្នុងការប្រកួតកន្លងមក គឺកីឡាការិនី ឃឺន ចន្ទចរិយា បានបំបែកកំណត់ត្រាថ្នាក់ជាតិថ្មីលើវិញ្ញាសារបៀបហែលផ្ងារ ១០០ម៉ែត្រ ក្នុងថេរវេលា ១:០៩.៣១ វិនាទី។ ចំណែកឯ កីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតលើវិញ្ញាសារបៀបហែលសេរី ១០០ម៉ែត្រ ធ្វើបានក្នុងថេរវេលា ៥៥.៤៨ វិនាទី។ គួររម្លឹកថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាចំនួន៥នាក់ ដែលដឹកនាំដោយលោក នាង សូរិទ្ធិយ៉ា ប្រតិភូដឹកនាំ, លោក ហែម ថុនពន្លឺ គ្រូបង្វឹក, […]
Read Moreបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ឈានទៅដល់ខេត្តកំពត
ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ២០២៤នេះ បានរៀបចំការប្រកួតជាផ្លូវការហើយនាក្រុងកំពត ក្នុងបរិវេណពហុកីឡដ្ឋានកំពត នៅជិតរង្វង់មូលធូរេន ក្រុងកំពត ។ ព្រឹត្តការណ៍នេះធ្វើឡើង ដើម្បីជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជន ដែលជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួន រៀនសូត្រជំនាញបំណិន ជីវិតសំខាន់ៗ និងមានទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។ យើងនៅចាំថាព្រឹត្តការណ៍បាល់ទាត់នេះ បានរៀបចំការប្រកួតដំបូងគេក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយមានការចូលរួមពី ៧៥ក្រុម មានកីឡាករ កីឡាការនី ប្រមាណជាង ១,១៧០នាក់ ។ គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិរបស់ក្លឹប Tottenham Hotspur កញ្ញា Shannon Moloney បានសំដែងចំណាប់អារម្មណ៍ថា “ តាមរយៈការចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះខ្ញុំកត់សម្គាល់ឃើញថាវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសពេលដែល ខ្ញុំបានឃើញពីសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមកីឡាការនី ដែលបានចូល រួមប្រកួតក្នុងឆ្នាំ ២០២៤នេះ ” […]
Read Moreបាល់ទាត់វិលជុំ រដូវកាលទី៨ ចំនួន៣តំបន់ផ្តើមផ្លូវការមានអត្តពលិកជាង១ពាន់នាក់ប្រកួតប្រជែង
ព្រឹត្តការណ៍កីឡាបាល់ទាត់វិលជុំកុមារនិងយុវជនរដូវកាលទី៨ AIA – ISF Youth League ប្រចាំឆ្នាំ ២០២៤ បានចាប់ផ្តើមជាផ្លូវការហើយ ក្រោមកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កីឡដ្ឋាន AIA, KMH Park ។ ព្រឹត្តការណ៍នេះ ក៍បានអញ្ជើញគ្រូ បង្វឹកអន្តរជាតិចំនួន ២រូបរបស់ក្លឹប Tottenham Hotspur គឺកញ្ញា Shannon Moloney និងលោក Tegan Burling ក៏នឹង ដឹកនាំរៀបចំការប្រកួតមិត្តភាពមួយដើម្បីអបអរថ្ងៃបើកការប្រកួតនៅទីក្រុងភ្នំពេញផងដែរ ។ ការប្រកួតដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជាដែលជួបភាពខ្វះខាត ដោយជួយកាត់បន្ថយឧបសគ្គ ដែលរារាំងពួកគេមមិនឲ្យបញ្ចេញសមត្ថភាព ឬទទួលបានឱកាសរំដោះខ្លួនពីភាពក្រីក្រ ។នេះជាការបញ្ជាក់របស់ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ។ ការប្រកួតបាល់ទាត់វិលជុំនេះជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនមកពី ស្ថានភាពផ្សេងគ្នា ដែលក្នុងនោះមាន […]
Read More