Day: February 15, 2024

Uncategorized

បាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ឈានទៅដល់ខេត្តកំពត

ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ២០២៤នេះ បានរៀបចំការប្រកួតជាផ្លូវការហើយនាក្រុងកំពត ក្នុងបរិវេណពហុកីឡដ្ឋានកំពត នៅជិតរង្វង់មូលធូរេន ក្រុងកំពត ។ ព្រឹត្តការណ៍នេះធ្វើឡើង ដើម្បីជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជន ដែលជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួន រៀនសូត្រជំនាញបំណិន ជីវិតសំខាន់ៗ និងមានទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។ យើងនៅចាំថាព្រឹត្តការណ៍បាល់ទាត់នេះ បានរៀបចំការប្រកួតដំបូងគេក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយមានការចូលរួមពី ៧៥ក្រុម មានកីឡាករ កីឡាការនី​​ ប្រមាណជាង ១,១៧០នាក់ ។ គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិរបស់ក្លឹប Tottenham Hotspur កញ្ញា Shannon Moloney បានសំដែងចំណាប់អារម្មណ៍ថា “ តាមរយៈការចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះខ្ញុំកត់សម្គាល់ឃើញថាវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសពេលដែល ខ្ញុំបានឃើញពីសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមកីឡាការនី ដែលបានចូល រួមប្រកួតក្នុងឆ្នាំ ២០២៤នេះ ” […]

Read More