Day: April 11, 2024

Featured

លោកខេស៊ីបាណេត៖ ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ី មានសារៈសំខាន់ណាស់ សម្រាប់ចំបាប់កម្ពុជា

«ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរីកចម្រើននៃប្រភេទកីឡាចំបាប់កម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡការិនីយើងបានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយៗឱ្យខិតខំដូចកីឡាករ  កីឡការិនីទាំង២រូបនេះ ក្នុងការចូលរួមការប្រកួតអន្តរជាតិដូចពួកគេដែរ។ នេះជាការលើកឡើងរបស់ លោក ខេសី បាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា ក្នុងខណៈដែលកម្ពុជាបានបញ្ចូនកីឡាករ២រូប ត្រៀមប្រកួតក្នុងព្រឹត្តការណ៍កីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី OG នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។ លោកបញ្ជាក់ថា៖ ខ្ញុំមានទំនុកចិត្តថា ការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ» ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ២រូប គឺកីឡាករ ហេង វុទ្ធី និងកីឡាការិនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ឆូវ សុធារ៉ា កំពុងតែស្ថិតនៅជំរុំហ្វឹកហាត់ជាមួយកីឡាករ-ការនីអន្តរជាតិ និងត្រៀមខ្លួនចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី OG នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ពីថ្ងៃទី ១១-២៤ ខែមេសា […]

Read More