Day: April 26, 2024

Featured

ប្រដាល់ឃីកបុកស៊ីង កម្ពុជា-ជប៉ុន ប្រមូលថវិការជួយមណ្ឌលកុមារកំព្រាកម្ពុជា

ដើម្បីការងារមនុស្សធម៍ ក្រោមកិច្ចសហការរវាង សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា ក្រុមហ៊ុន LDST Development និង CBS  គ្រោងរៀបចំព្រឹត្តការ ប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន លើកដំបូងនៅប្រទេសកម្ពុជា ដើម្បីកៀរគរថវិកា ជួយដល់កុមារកំព្រាកម្ពុជា ខណៈការប្រកួតនិងប្រព្រឹត្តិទៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ មានប្រសាសន៍ក្នុងសន្និសិទ្ធិសារព័ត័មាន ស្តីពីព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៤នេះ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះការរៀបចំឲ្យមានការប្រកួតនេះ ខណៈសព្វថ្ងៃនេះវិស័យកីឡាប្រដាល់មិនថា ប្រដាល់គុនខ្មែរ និងប្រដាល់ Kick Boxing កំពុងបានទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនឯកជន ជាពិសេសសម្រាប់ការប្រកួតនាពេលខាងមុខនេះ គឺដើម្បីប្រមូលថវិកា ទៅជួយដល់កុមារកំព្រាកម្ពុជាថែមទៀតផង។ ក្នុងភាពជាដៃគូផ្នែកផ្សព្វផ្សាយ លោក Dave Ulmer […]

Read More