ប្រដាល់ឃីកបុកស៊ីង កម្ពុជា-ជប៉ុន ប្រមូលថវិការជួយមណ្ឌលកុមារកំព្រាកម្ពុជា

ដើម្បីការងារមនុស្សធម៍ ក្រោមកិច្ចសហការរវាង សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា ក្រុមហ៊ុន LDST Development និង CBS  គ្រោងរៀបចំព្រឹត្តការ ប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន លើកដំបូងនៅប្រទេសកម្ពុជា ដើម្បីកៀរគរថវិកា ជួយដល់កុមារកំព្រាកម្ពុជា ខណៈការប្រកួតនិងប្រព្រឹត្តិទៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

មានប្រសាសន៍ក្នុងសន្និសិទ្ធិសារព័ត័មាន ស្តីពីព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៤នេះ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះការរៀបចំឲ្យមានការប្រកួតនេះ ខណៈសព្វថ្ងៃនេះវិស័យកីឡាប្រដាល់មិនថា ប្រដាល់គុនខ្មែរ និងប្រដាល់ Kick Boxing កំពុងបានទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនឯកជន ជាពិសេសសម្រាប់ការប្រកួតនាពេលខាងមុខនេះ គឺដើម្បីប្រមូលថវិកា ទៅជួយដល់កុមារកំព្រាកម្ពុជាថែមទៀតផង។

ក្នុងភាពជាដៃគូផ្នែកផ្សព្វផ្សាយ លោក Dave Ulmer នាយកប្រតិបិត្តរបស់ក្រុមហ៊ុន CBS បានបង្ហាញពីការសប្បាយចិត្ត ដែលក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយការប្រកួតបែបលក្ខណៈអន្តជាតិ ក្នុងន័យសប្បុរធម៍នេះ ។ហើយតាមរយៈការផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ CNC លោកសង្ឃឹមថានិងទទួលបាននូវការទស្សនាច្រើនពីប្រជាជនកម្ពុជា ពិសេសរួមគ្នាចូលរួមចំណែកជួយដល់ការងារមនុស្សធម៍ ដូចជាមណ្ឌលកុមារកំព្រានៅកម្ពុជាជាដើម។

ជាផ្នែកមួយដ៍សំខាន់ ដែលបង្កើតឲ្យមានព្រឹត្តការណ៍នេះឡើង លោក​ មាស​ វិចិត្រ​ អគ្គនាយក​ក្រុមហ៊ុន​ LDST Development​ ​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់​ Kick Boxing សប្បុរធម៍ កម្ពុជា ជប៉ុន បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ដៃគូ​សហការ​របស់​​ LDST ​ជា​កីឡាករ​អាជីព​នៅ​ជប៉ុន​ហើយ​មាន​បំណង​ចង់​ជួយ​កុមារ​ខ្មែរ​ ជួយ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​ទើប​សម្រេច​រួមគ្នា​បង្កើត​ជា​ការ​ប្រកួត​នេះ ។ការប្រកួតនេះ មិនមានការលក់ សំបុត្រឡើយ ប៉ុន្តែនៅច្រកចូលទីលានប្រកួត គណៈកម្មការ នឹងដាក់ប្រអប់សប្បុរសធម៌ ជូនអ្នកគាំទ្រ ដើម្បីឲ្យពួកគាត់ អាចបរិច្ចាគថវិកា តាមចិត្តធម៌របស់ពួកគាត់ សម្រាប់ជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការជំនួយជាចំាបាច់ ។

អគ្គនាយក​ក្រុមហ៊ុន​ LDST បានអំពាវនាវ​ដល់​មហាជន​ ពិសេស​អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​ សូម​​ចូលរួម​គាំទ្រ​កម្មវិធី​សប្បុរសធម៌​ Cambodia-Japan Charity Fight​ និង​ជួយ​ឧបត្ថម្ភ​ថវិកា​តាម​លទ្ធភាព​នៅ​ថ្ងៃ​ប្រកួត​នោះ​ ព្រោះ​ថវិកា​ដែល​ប្រមូល​បាន​ ​នឹង​ប្រគល់​ទៅ​មណ្ឌល​កុមារ​កំព្រា​ ហើយក្រុមហ៊ុនផ្ទាល់និងបង្កើតឲ្យមានរេញប្រដាល់ហ្វឹកហាត់ដល់ក្មេងៗទាំងនោះដែលមានចិត្តស្រឡាញ់វិស័យកីឡាផងដែរ។

សូមបញ្ជាក់ដែរថា ព្រឹត្តការណ៍ប្រដាល់ឃីកបុកស៊ីង សប្បុរសធម៍​កម្ពុជា ជប៉ុន និងធ្វើឡើងនាល្ងាចថ្ងៃទី១០ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយមានគូអន្តរជាតិ កម្ពុជានិង ជប៉ុន ជប៉ុន និង ជប៉ុន កម្ពុជាៗនិងកម្ពុជា ចំនួន៩គូ ដោយមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC ផងដែរ៕

Featured កីឡាជាតិ

អង្គការផ្កាយសមុទ្រអំពាវនាវសប្បុរសជនឧបត្ថម្ភគាំទ្រ សកម្មភាពកីឡាដើម្បីផ្តល់ឧកាសដល់កុមារខ្វះលទ្ធភាព

ឆ្លងកាត់ការប្រកួតរយៈពេល៥ខែ ពោលគិតចាប់ពីខែកុម្ភះមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីតាម ៤ប្រភេទអាយុ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ AIA Stadium ។ អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។ តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុម និងមណ្ឌលបានច្រើនជាងនេះទៅតាមលទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។ ជាមួយនិងការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងមានសកម្មភាពកីឡាជាច្រើនផងនោះ លោកស្រី ជួបវិច្ឆិការ បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា  សូមជួយឧបត្ថម្ភគាំទ្រ […]

Read More
Featured កីឡាជាតិ

អ្នកចូលរួមរត់សប្បុរសធម៍ជិត១៥០០នាក់ដើម្បីជួយកុមារដែលស្ថិតក្នុងអង្គការផ្កាយសមុទ្រ

ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ នៅឆ្នាំនេះមានការចូលរួមច្រើនជាងឆ្នាំមុន រហូតដល់ទៅជិត១៥០០នាក់ ហើយសប្បាយរីករាយ ពីមួយឆ្នាំទៅមួយឆ្នាំ យើងរៀបចំឲ្យកាន់តែល្អជាងឆ្នាំមុន ដើម្បីលើកកម្ពស់សុខភាព ជាពិសេសអ្នកលេងកីឡា មានឧកាសបានជួបជុំមិត្តភិត្ត ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារនាថ្ងៃចុងសប្តាហ៍។ នេះជាប្រសាសន៍របស់ អ្នកនាង ជួប វិច្ឆិការ ប្រធានអង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០២៤។ អ្នកនាងជួបវិច្ឆិកា បន្ថែមថា សម្រាប់ចំនួនអ្នកចូលរួមច្រើនជាងមុននេះ គឺដោយសារពួកគាត់ចង់ចូលរួមចំណែកជួយទៅដល់ការសិក្សារបស់ក្មេងៗ ព្រោះកម្មវិធីដែលយើងធ្វើនេះគឺ ដើម្បីរៃអង្គាសថវិការតូចដើម្បីជួយទៅដល់សម្ភារៈសិក្សារបស់ក្មេងដែលកំពុងទទួលការឧបត្តម្ភពីអង្គការផ្កាយសមុទ្រ ។ ប្រធានអង្គការខាងលើបញ្ជាក់ថា ការរៀបចំនៅក្នុងបុរីប៉េងហួតនេះ គឺមានលក្ខណៈអំណោយផលល្អ ទាំងបរិកាសក៍ដូចគ្នា ងាយស្រួលដល់អ្នកចូលរួមទទួលបានទាំងសុវិត្ថភាព និង ភាពសប្បាយរីករាយហើយសង្ឃឹមថា ការរៀបចំនៅឆ្នាំក្រោយៗទៀតនិងមានចំនួនកើនឡើង។ ជាមួយគ្នានោះលោក រីឆ ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KPMG ខេមបូឌាបានឲ្យដឹងថា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។ […]

Read More
Featured កីឡាអន្តរជាតិ

រត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]

Read More