Day: May 11, 2024

កីឡាជាតិ

កម្ពុជា  សិង្ហបុរី ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌វ័យចាស់ ដើម្បីប្រមូលថវិការជូនមន្ទីពេទ្យគន្ធបុប្ធា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់កម្ពុជា បានធ្វើការប្រកួតមិត្តភាពរួមគ្នា ជាមួយក្រុមកីឡាបាល់ទាត់វ័យចាស់សឹង្ហបុរី នាល្ងាចថ្ងៃទី១១ឧសភាឆ្នាំ២០២៤ នៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីគៀងគរថវិការប្រមូលថវិការ ជួយដល់មន្ទីពេទ្យគន្ធបុប្ធា។ ប្រាប់ឲ្យដឹង​ក្នុងជំនួបអន្តរជាតិនេះ លោក  រិទ្ធ ឌីកា  អ្នកតំណាងក្រុមបាល់ទាត់វ័យចាស់កម្ពុជា បញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តការណ៍នេះឡើង គឺសិង្ហបុរី បានដាក់លិខិតមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំធ្វើការ  ប្រកួតមិត្តភាពវ័យចាស់នេះមានរយៈពេលជា ៣ខែ មកហើយ។ ក្រោយពីមើលឃើញ សារៈសំខាន់នៃការប្រកួតនេះ លោកក៍គិតទៅដល់ ការកៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។ ពីដំបូងការប្រកួត គ្រោងធ្វើឡើង តែមួយប្រកួតប៉ុណ្ណោះ ដោយសារលោក គិតដល់ផលចំណេញ ជារួមតាម រយៈការ ដើរកម្សាន្តរបស់ក្រុមកីឡាករវ័យ ចាស់សិង្ហបុរី ទើបលោកសម្រេច រៀបចំឲ្យមានពីរប្រកួត ដោយលេង នៅថ្ងៃនេះ មួយប្រកួត និង លេងនៅថ្ងៃស្អែក មួយប្រកួតទៀត ។ សម្រាប់សមាសភាព ក្រុមកម្ពុជា គឺមានអតីតកីឡាករជម្រើសជាតិ  និង មន្រ្តីបម្រើការងារ ក្នុងរដ្ឋាភិបាល  ខណៈដែល សិង្ហបុរី សុទ្ធសឹងជាអ្នកជំនួញ  និង […]

Read More