Month: May 2024

Featured កីឡាអន្តរជាតិ

រត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]

Read More
Featured កីឡាជាតិ

សកលវិទ្យាល័យអាស៊ីអឺរ៉ុបគ្រងតំណែងជើងឯកកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤

ព្រឹត្តការណ៍ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យក្រោយដំណើរការ តាំងពីថ្ងៃទី១៨ឧសភា ដល់ថ្ងៃទី២៦ឧសភា និងរកឃើញម្ចាស់ជយលាភីចំនួន១៣ប្រភេទកីឡា ទៅតាមគ្រឹះស្ថានទាំង៤៧។ បើតាមលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានអះអាងថា ព្រឹត្តិការណ៍កីឡានេះបានដំណើរការប្រកួតយ៉ាងរលូន ដោយកីឡាករ កីឡាការិនីបានឈរលើឧត្តមគតិកីឡា ការគោរពវិន័យ បទបញ្ជាការប្រកួត ជំរុញឱ្យការប្រកួតនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគ្រប់គ្រងម្ចាស់ជើងឯក ដោយឈ្នះមេដាយច្រើនជាងគេ សរុបរហូតដល់ ៦១គ្រឿង ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៤៧។ ប្រធានគណៈកម្មការរៀបចំការប្រកួតសង្កត់ធ្ងន់ថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង១៣ ប្រភេទ​កីឡា រយៈពេល ០៩ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន  រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា ដើម្បីអភិវឌ្ឍធនធានកីឡាការិនី សិស្សនិស្សិតត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ យើងត្រូវការរួបរួម និងសាមគ្គីគ្នា  ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន […]

Read More
Featured កីឡាជាតិ

ត្រៀមបញ្ចូនអត្តពលិកហែលទឹកឆ្នើមទៅចូលរួមជើងឯក សាកលវិទ្យាល័យអាស៊ាន លើកទី២១

ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តការណ៍ កីឡាហែលទឹកឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៤  សហព័ន្ធខ្មែរកីឡាហែលបានប្រកាសពីការត្រៀមលក្ខណៈសម្បិត្ត ចូលរួមការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន លើកទី២១ នាចុងខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ ថ្លែងឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់ជាផ្លូវការកាលពីចុងសប្តាហ៍នេះ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា ព្រឹត្តិការណ៍កីឡាហែលទឹកឧត្តមសិក្សាថ្នាក់ជាតិ សហព័ន្ធបានបានរៀបចំបាន២លើក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៤នេះ ដោយឆ្នាំនេះរៀបចំបានល្អ ប៉ុន្តែក៏មានចំណុចនៅព្រួយបារម្ភខ្លះ គឺទាក់ទងនឹងចំនួនកីឡាករ កីឡាការិនីជានិស្សិតចូលរួមប្រកួតប្រកួតប្រជែងនៅតិច គឺមានត្រឹមតែ៥គ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជែង។ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា ៖«តាមរយៈការប្រកួតប្រជែងនេះ យើងអាចចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមៗចំនួន៣នាក់មកពីសាកលវិទ្យាល័យវេស្ទើនភ្នំពេញដូចៗគ្នា ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី នាខែមិថុនា ឆ្នាំ២០២៤ តំណាងឱ្យកីឡាករ-កីឡាការិនីហែលទឹកសិស្សនិស្សិតកម្ពុជា។ ដូចដែលបានឃើញស្រាប់កីឡាករ-កីឡាការិនី ដែលយើងចម្រាញ់បានទាំង៣នា់នេះ គឺសុទ្ធតែជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឧត្ដម និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្នុងនោះគឺមានកីឡាការិនី សុខ វរល័ក្ខណ កីឡាករ ទួន ទិត្យសត្យា សុទ្ធតែឈ្នះមេដាយមាស។ ចំណែកឯកីឡាករ មនត្រស ផាន់សុវណ្ណអារុន គឺកំពុងតែប្រឹងប្រែងហ្វឹកហាត់នៅប្រទេសថៃ ដែលសហព័ន្ធយើងស្នើសុំបានអាហារូបករណ៍សម្រាប់គាត់នៅទីនោះ »។ «ក្នុងព្រឹត្តិការណ៍នៅប្រទេសឥណ្ឌូណេស៊ី នាខែក្រោយនេះ […]

Read More
កីឡាជាតិ

កម្ពុជា  សិង្ហបុរី ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌វ័យចាស់ ដើម្បីប្រមូលថវិការជូនមន្ទីពេទ្យគន្ធបុប្ធា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់កម្ពុជា បានធ្វើការប្រកួតមិត្តភាពរួមគ្នា ជាមួយក្រុមកីឡាបាល់ទាត់វ័យចាស់សឹង្ហបុរី នាល្ងាចថ្ងៃទី១១ឧសភាឆ្នាំ២០២៤ នៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីគៀងគរថវិការប្រមូលថវិការ ជួយដល់មន្ទីពេទ្យគន្ធបុប្ធា។ ប្រាប់ឲ្យដឹង​ក្នុងជំនួបអន្តរជាតិនេះ លោក  រិទ្ធ ឌីកា  អ្នកតំណាងក្រុមបាល់ទាត់វ័យចាស់កម្ពុជា បញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តការណ៍នេះឡើង គឺសិង្ហបុរី បានដាក់លិខិតមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំធ្វើការ  ប្រកួតមិត្តភាពវ័យចាស់នេះមានរយៈពេលជា ៣ខែ មកហើយ។ ក្រោយពីមើលឃើញ សារៈសំខាន់នៃការប្រកួតនេះ លោកក៍គិតទៅដល់ ការកៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។ ពីដំបូងការប្រកួត គ្រោងធ្វើឡើង តែមួយប្រកួតប៉ុណ្ណោះ ដោយសារលោក គិតដល់ផលចំណេញ ជារួមតាម រយៈការ ដើរកម្សាន្តរបស់ក្រុមកីឡាករវ័យ ចាស់សិង្ហបុរី ទើបលោកសម្រេច រៀបចំឲ្យមានពីរប្រកួត ដោយលេង នៅថ្ងៃនេះ មួយប្រកួត និង លេងនៅថ្ងៃស្អែក មួយប្រកួតទៀត ។ សម្រាប់សមាសភាព ក្រុមកម្ពុជា គឺមានអតីតកីឡាករជម្រើសជាតិ  និង មន្រ្តីបម្រើការងារ ក្នុងរដ្ឋាភិបាល  ខណៈដែល សិង្ហបុរី សុទ្ធសឹងជាអ្នកជំនួញ  និង […]

Read More
កីឡាជាតិ

អតីតកីឡាការិនី អូឡាំពិក៣សម័យ ហែមថុន វិទិនី វិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្វឹក

 គ្រប់គ្នាប្រាកដ ជាស្គាល់ កីឡាការិនី​ឆ្នើមរបស់កម្ពុជា ដ៍សមត្ថភាព ទាំងរូបសម្រស់ស្រស់សោភា នៃត្រកូលហែម ដែលសុទ្ធសឹង ជាអ្នកកីឡាតាំងពីជីតា រហូតដល់ចៅតួតរូបនេះហើយ។ មានឈ្មោះថា ហែម ថុន វិទិនី ជាចៅស្រីបង្កើត របស់ព្រឹទ្ធាចារ្យ ហែមថុន អតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងត្រូវ ជាក្មួយស្រីរបស់លោក ហែម គីរី អតីតកីឡាករជម្រើសជាតិ ខណៈបច្ចុប្បន្នជាអគ្គលេខាធិការសហព័ន្ធ។ កើតក្នុងឆ្នាំ១៩៩៣ នារាជធានីភ្នំពេញ និង មានកម្ពស់ ១.៦៣m ហែម ថុន វិទិនី ជាកីឡាការិនី មួយរូបដែលមានសមត្ថភាពជាខ្លាំង​សម្រាប់ការប្រកួតក្នុងស្រុក មិនមានកីឡាការិនីណាម្នាក់អាចយកឈ្នះរូបនាងបានទេ។ ឆ្លងកាត់បទពិសោធន៍ជាកីឡាការិនីហែលទឹក នាងវិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ទាំងការហែលទឹក និង ការនិយាយភាសារ។ ហែម ថុន វិទិនី ជាកីឡាការិនីខ្មែរតែម្នាក់ដែលធ្លាប់បានចូលរួមក្នុងព្រឹត្តការណ៍ អូឡាំពិករដូវក្តៅ បានចំនួន៣លើក ដោយលើកទី១ នាឆ្នាំ២០០៨ ,លើកទី២ឆ្នាំ ២០១២​ និងលើកទី៣គឺ ឆ្នាំ២០១៦ ។ ក្រៅពីព្រឹត្តការណ៍អូឡាំពិកនោះ នាងក៍ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ អេស៊ានហ្គេមចំនួន៣លើក […]

Read More
Uncategorized

បារាំងពង្រីកដែនការពារសម្រាប់ពិធីបើកកីឡាអូឡាំពិក ប្រឆាំងនឹងអំពើភេរវករកម្ម

ប្រទេសបារាំង ៖ ហានិភ័យនៃការវាយប្រហារដោយក្រុមភេរវករ នៅក្នុងទីក្រុងប៉ារីសកំពុងតែឡើងកំដៅខ្លាំង ដូច្នេះបរិវេណការពារត្រូវបានពង្រីក សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពពីគេហទំព័រ Inside The Games កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគារទាំងអស់ដែលអាចមើលឃើញទិដ្ឋភាពទន្លេសេន (Seine) ជាកន្លែងដែលបណ្តាទូកដឹកអត្តពលិកនឹងឆ្លងកាត់ អំឡុងពេលនៃពិធីបើក ហើយក៏ជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងការប្រកួត​ហែលទឹក Open Water Marathon ផងដែរ។ ប្រធានមជ្ឈមណ្ឌលជាតិស៊ើបការណ៍ និងប្រឆាំងអំពើភេរវកម្ម លោក Laurent Nunez បានប្រកាសថា វិធានការបែបនេះ នឹងត្រូវពង្រីកដល់អគារទាំងអស់ ដែលអាចមើលឃើញទន្លេដ៏ល្បី អំឡុងពេល​បើក​ការប្រកួតកីឡាអូឡាំពិកលើកទី៣៣ នៃយុគសម័យទំនើប។ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងជាមួយអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo និងប្រធានគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet ដែលបានថ្លែងថា នឹងមានអ្នកទស្សនាចំនួន ២២០,០០០នាក់ ដែលនឹងអាចចូលរួមក្នុងពិធីបើកនេះដោយឥតគិតថ្លៃ ដែលជាចំនួនខ្ពស់បំផុត។ លោក […]

Read More