Day: May 27, 2024
សកលវិទ្យាល័យអាស៊ីអឺរ៉ុបគ្រងតំណែងជើងឯកកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤
ព្រឹត្តការណ៍ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យក្រោយដំណើរការ តាំងពីថ្ងៃទី១៨ឧសភា ដល់ថ្ងៃទី២៦ឧសភា និងរកឃើញម្ចាស់ជយលាភីចំនួន១៣ប្រភេទកីឡា ទៅតាមគ្រឹះស្ថានទាំង៤៧។ បើតាមលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានអះអាងថា ព្រឹត្តិការណ៍កីឡានេះបានដំណើរការប្រកួតយ៉ាងរលូន ដោយកីឡាករ កីឡាការិនីបានឈរលើឧត្តមគតិកីឡា ការគោរពវិន័យ បទបញ្ជាការប្រកួត ជំរុញឱ្យការប្រកួតនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគ្រប់គ្រងម្ចាស់ជើងឯក ដោយឈ្នះមេដាយច្រើនជាងគេ សរុបរហូតដល់ ៦១គ្រឿង ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៤៧។ ប្រធានគណៈកម្មការរៀបចំការប្រកួតសង្កត់ធ្ងន់ថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង១៣ ប្រភេទកីឡា រយៈពេល ០៩ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា ដើម្បីអភិវឌ្ឍធនធានកីឡាការិនី សិស្សនិស្សិតត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ យើងត្រូវការរួបរួម និងសាមគ្គីគ្នា ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន […]
Read Moreត្រៀមបញ្ចូនអត្តពលិកហែលទឹកឆ្នើមទៅចូលរួមជើងឯក សាកលវិទ្យាល័យអាស៊ាន លើកទី២១
ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តការណ៍ កីឡាហែលទឹកឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៤ សហព័ន្ធខ្មែរកីឡាហែលបានប្រកាសពីការត្រៀមលក្ខណៈសម្បិត្ត ចូលរួមការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន លើកទី២១ នាចុងខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ ថ្លែងឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់ជាផ្លូវការកាលពីចុងសប្តាហ៍នេះ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា ព្រឹត្តិការណ៍កីឡាហែលទឹកឧត្តមសិក្សាថ្នាក់ជាតិ សហព័ន្ធបានបានរៀបចំបាន២លើក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៤នេះ ដោយឆ្នាំនេះរៀបចំបានល្អ ប៉ុន្តែក៏មានចំណុចនៅព្រួយបារម្ភខ្លះ គឺទាក់ទងនឹងចំនួនកីឡាករ កីឡាការិនីជានិស្សិតចូលរួមប្រកួតប្រកួតប្រជែងនៅតិច គឺមានត្រឹមតែ៥គ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជែង។ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា ៖«តាមរយៈការប្រកួតប្រជែងនេះ យើងអាចចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមៗចំនួន៣នាក់មកពីសាកលវិទ្យាល័យវេស្ទើនភ្នំពេញដូចៗគ្នា ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី នាខែមិថុនា ឆ្នាំ២០២៤ តំណាងឱ្យកីឡាករ-កីឡាការិនីហែលទឹកសិស្សនិស្សិតកម្ពុជា។ ដូចដែលបានឃើញស្រាប់កីឡាករ-កីឡាការិនី ដែលយើងចម្រាញ់បានទាំង៣នា់នេះ គឺសុទ្ធតែជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឧត្ដម និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្នុងនោះគឺមានកីឡាការិនី សុខ វរល័ក្ខណ កីឡាករ ទួន ទិត្យសត្យា សុទ្ធតែឈ្នះមេដាយមាស។ ចំណែកឯកីឡាករ មនត្រស ផាន់សុវណ្ណអារុន គឺកំពុងតែប្រឹងប្រែងហ្វឹកហាត់នៅប្រទេសថៃ ដែលសហព័ន្ធយើងស្នើសុំបានអាហារូបករណ៍សម្រាប់គាត់នៅទីនោះ »។ «ក្នុងព្រឹត្តិការណ៍នៅប្រទេសឥណ្ឌូណេស៊ី នាខែក្រោយនេះ […]
Read More