បាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ឈានទៅដល់ខេត្តកំពត

ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ២០២៤នេះ បានរៀបចំការប្រកួតជាផ្លូវការហើយនាក្រុងកំពត ក្នុងបរិវេណពហុកីឡដ្ឋានកំពត នៅជិតរង្វង់មូលធូរេន ក្រុងកំពត ។ ព្រឹត្តការណ៍នេះធ្វើឡើង ដើម្បីជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជន ដែលជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួន រៀនសូត្រជំនាញបំណិន ជីវិតសំខាន់ៗ និងមានទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។

យើងនៅចាំថាព្រឹត្តការណ៍បាល់ទាត់នេះ បានរៀបចំការប្រកួតដំបូងគេក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយមានការចូលរួមពី ៧៥ក្រុម មានកីឡាករ កីឡាការនី​​ ប្រមាណជាង ១,១៧០នាក់ ។

គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិរបស់ក្លឹប Tottenham Hotspur កញ្ញា Shannon Moloney បានសំដែងចំណាប់អារម្មណ៍ថា “ តាមរយៈការចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះខ្ញុំកត់សម្គាល់ឃើញថាវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសពេលដែល ខ្ញុំបានឃើញពីសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមកីឡាការនី ដែលបានចូល រួមប្រកួតក្នុងឆ្នាំ ២០២៤នេះ ” ។

បើតាមលោក ស្រី ជួបវិច្ឆិកា ប្រធានអង្គកាផ្កាយសមុទ្រធ្លាប់មានប្រសាសន៍ថា កិច្ចសហការ​រវាងក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំនេះបានសបញ្ជាក់ពីចក្ខុវិស័យ និង ផែនការអនុវត្តន៍ របស់ស្ថាប័នទាំងពីរក្នុងការ លើកកម្ពស់សិទ្ធិកុមារ និងយុវជនទូទាំងប្រទេស និងបង្កើន លទ្ធភាពទទួលបានការ អប់រំប្រកបដោយគុណភាព  និងកីឡា ជាពិសេសកុមារ និងយុវជន ដែលមិនមាន ឱកាសជួយខ្លួនឯងឲ្យចាកចេញពីភាពក្រីក្រ ។ 

សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ឆ្នាំនេះនឹងប្រារព្ធទៅក្នុងខេត្តក្រុងចំនួន​បី រួមមាន៖ រាជធានីភ្នំពេញ​ ក្រុងកំពត​ និងខេត្តបន្ទាយមានជ័យ ។ មានកីឡាករកីឡាការនី សរុបប្រមាណ ៣៦០ នាក់មកចូលរួមប្រកួតប្រជែងទៅតាមប្រភេទអាយុផ្សេងៗគ្នាដូចជា៖ កីឡាករ កីឡាការនីអាយុក្រោម ១៨ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹងចូលរួមប្រកួតវគ្គ ជម្រុះប្រចាំក្រុងកំពតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខ ។ ក្រុមដែលឈ្នះប្រចាំក្រុងកំពតនឹងត្រូវចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕

Uncategorized

បារាំងពង្រីកដែនការពារសម្រាប់ពិធីបើកកីឡាអូឡាំពិក ប្រឆាំងនឹងអំពើភេរវករកម្ម

ប្រទេសបារាំង ៖ ហានិភ័យនៃការវាយប្រហារដោយក្រុមភេរវករ នៅក្នុងទីក្រុងប៉ារីសកំពុងតែឡើងកំដៅខ្លាំង ដូច្នេះបរិវេណការពារត្រូវបានពង្រីក សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពពីគេហទំព័រ Inside The Games កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគារទាំងអស់ដែលអាចមើលឃើញទិដ្ឋភាពទន្លេសេន (Seine) ជាកន្លែងដែលបណ្តាទូកដឹកអត្តពលិកនឹងឆ្លងកាត់ អំឡុងពេលនៃពិធីបើក ហើយក៏ជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងការប្រកួត​ហែលទឹក Open Water Marathon ផងដែរ។ ប្រធានមជ្ឈមណ្ឌលជាតិស៊ើបការណ៍ និងប្រឆាំងអំពើភេរវកម្ម លោក Laurent Nunez បានប្រកាសថា វិធានការបែបនេះ នឹងត្រូវពង្រីកដល់អគារទាំងអស់ ដែលអាចមើលឃើញទន្លេដ៏ល្បី អំឡុងពេល​បើក​ការប្រកួតកីឡាអូឡាំពិកលើកទី៣៣ នៃយុគសម័យទំនើប។ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងជាមួយអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo និងប្រធានគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet ដែលបានថ្លែងថា នឹងមានអ្នកទស្សនាចំនួន ២២០,០០០នាក់ ដែលនឹងអាចចូលរួមក្នុងពិធីបើកនេះដោយឥតគិតថ្លៃ ដែលជាចំនួនខ្ពស់បំផុត។ លោក […]

Read More
Uncategorized

អនុប្រធានទី២សហព័ន្ធកីឡាទូក សង្កត់ធ្ងន់ថាការលេងកីឡាមិនមែនប្រើកំលាំងតែមួយមុខទេ ប៉ុន្តែត្រូវប្រើបញ្ញា

គ្រូបង្វឹក កីឡាករទូកកានូ សរុប៣នាក់នឹងត្រូវចេញដំណើរពីកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ នៅក្នុងឱកាសសំណេះសំណាលលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ ដែលត្រៀមចេញដំណើរទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ (13th Asian Canoe Slalom Championship)ឯកឧត្តម ស សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកឡើងថា កីឡាករត្រូវប្រកួតដោយឈរលើស្មារតីយុត្តិធម៌ ស្របតាមគោលការណ៍កីឡា ហើយត្រូវប្រកួតក្នុងនាមជាកីឡាករតំណាងជាតិ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងមានតម្លៃបំផុត។ «ទោះបីជាពេលប្រកួតចាញ់ ឬឈ្នះ មិនត្រូវត្រគោះបោះបោក កុំប្រែទឹកមុខ ដោយត្រូវទទួលយកនូវលទ្ធផលដែលខ្លួនបានធ្វើ ហើយត្រូវសំពះអរគុណដល់អ្នកចូលរួមទាំងអស់ ទោះគេគាំទ្រ ឬមិនគាំទ្រក្តី។ កីឡាមានឈ្នះ មានចាញ់ ជារឿងធម្មតា […]

Read More
Uncategorized

ជម្រើសជាតិហែលទឹកកម្ពុជា នៅសល់២វិញ្ញាសាទៀត ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសកាតា

កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលចូលរួមប្រកួតកីឡាហែលទឹក ជើងឯកពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា គឺនៅសល់២វិញ្ញាសាទៀត គឺកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័នម៉ាតាំងក្លូដ នឹងត្រូវប្រកួតវិញ្ញាសា៥០ម៉ែត្រ ហែលរបៀបសេរី ប្រកួតនាថ្ងៃទី១៦ ខែកុម្ភៈ និង៥០ម៉ែត្ររបៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ហែមថុន ពន្លឺ គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជាបានបញ្ជាក់ប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា នៅក្នុងការប្រកួតកន្លងមក គឺកីឡាការិនី ឃឺន ចន្ទចរិយា បានបំបែកកំណត់ត្រាថ្នាក់ជាតិថ្មីលើវិញ្ញាសារបៀបហែលផ្ងារ ១០០ម៉ែត្រ  ក្នុងថេរវេលា ១:០៩.៣១ វិនាទី។ ចំណែកឯ កីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតលើវិញ្ញាសារបៀបហែលសេរី ១០០ម៉ែត្រ ធ្វើបានក្នុងថេរវេលា ៥៥.៤៨ វិនាទី។ គួររម្លឹកថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាចំនួន៥នាក់ ដែលដឹកនាំដោយលោក នាង សូរិទ្ធិយ៉ា ប្រតិភូដឹកនាំ, លោក ហែម ថុនពន្លឺ គ្រូបង្វឹក, […]

Read More