អ្នកចូលរួមរត់សប្បុរសធម៍ជិត១៥០០នាក់ដើម្បីជួយកុមារដែលស្ថិតក្នុងអង្គការផ្កាយសមុទ្រ

ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ នៅឆ្នាំនេះមានការចូលរួមច្រើនជាងឆ្នាំមុន រហូតដល់ទៅជិត១៥០០នាក់ ហើយសប្បាយរីករាយ ពីមួយឆ្នាំទៅមួយឆ្នាំ យើងរៀបចំឲ្យកាន់តែល្អជាងឆ្នាំមុន ដើម្បីលើកកម្ពស់សុខភាព ជាពិសេសអ្នកលេងកីឡា មានឧកាសបានជួបជុំមិត្តភិត្ត ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារនាថ្ងៃចុងសប្តាហ៍។ នេះជាប្រសាសន៍របស់ អ្នកនាង ជួប វិច្ឆិការ ប្រធានអង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០២៤។

អ្នកនាងជួបវិច្ឆិកា បន្ថែមថា សម្រាប់ចំនួនអ្នកចូលរួមច្រើនជាងមុននេះ គឺដោយសារពួកគាត់ចង់ចូលរួមចំណែកជួយទៅដល់ការសិក្សារបស់ក្មេងៗ ព្រោះកម្មវិធីដែលយើងធ្វើនេះគឺ ដើម្បីរៃអង្គាសថវិការតូចដើម្បីជួយទៅដល់សម្ភារៈសិក្សារបស់ក្មេងដែលកំពុងទទួលការឧបត្តម្ភពីអង្គការផ្កាយសមុទ្រ ។

ប្រធានអង្គការខាងលើបញ្ជាក់ថា ការរៀបចំនៅក្នុងបុរីប៉េងហួតនេះ គឺមានលក្ខណៈអំណោយផលល្អ ទាំងបរិកាសក៍ដូចគ្នា ងាយស្រួលដល់អ្នកចូលរួមទទួលបានទាំងសុវិត្ថភាព និង ភាពសប្បាយរីករាយហើយសង្ឃឹមថា ការរៀបចំនៅឆ្នាំក្រោយៗទៀតនិងមានចំនួនកើនឡើង។

ជាមួយគ្នានោះលោក រីឆ ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KPMG ខេមបូឌាបានឲ្យដឹងថា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ ធ្វើឡើងដោយមានកិច្ចសហការរវាងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency រួមជាមួយ ក្រុមហ៊ុនប៉េងហួត ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំព្រឹត្តការណ៍។

នេះគឺជាលើកទី៣ហើយ ដែលអង្គការបានរៀបចំព្រឹត្តការណ៍រត់នេះ ដោយកាលពីលើកទី២មានអ្នកចូលរួមជាង១២០០នាក់ ហើយឆ្នាំនេះកើនទៅដល់ជិត១៥០០នាក់​ ។ សម្រាប់ការចុះឈ្មោះចូលរួមរបស់មហាជននាពេលនេះ គឺជាចំណែកយ៉ាងសំខាន់ដើម្បីជួយទៅដល់អង្គការផ្កាយសមុទ្រ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់ ៕

កីឡាជាតិ

ត្រៀមកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់របស់សម្តេចធិបតី”ដោយបើកទូលាយ ក្រោយសម្តេចធិបតីឯកភាព

ព្រឹត្តការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានធ្វើបិធីបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១១កក្កដាឆ្នាំ២០២៤ នាវិមាននៃពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់​ ដែលបាន​ចូលរួម​ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។  ក្នុងន័យនេះ រាជរដ្ឋាភិបាល​​កម្ពុជា បាន និង កំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ […]

Read More
កីឡាជាតិ

មានមូលដ្ឋានគ្រឹះពីគុនល្បុក្កតោ បញ្ចស៊ីឡាត់កម្ពុជាសង្ឃឹមទទួលបានលទ្ធផលល្អពីឥណ្ឌូណេស៊ី

កីឡាករ​ កីឡា​ការិនី​ កីឡាបញ្ចស៊ីឡាត់កម្ពុជាសរុប​ ១៥​នាក់ បានចេញដំណើរទៅ​ចូលរួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយមាន៧ប្រទេសចូលរួមប្រកួតប្រជែង។ មុនចាកចេញពីកម្ពុជានារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤  ​ ​ឯកឧត្ដម​ សេង​ ធារិន​ ប្រធាន​សហព័ន្ធ​បញ្ចស៊ីឡាត់​បាន​ឲ្យ​ដឹងក្នុងសន្និសិទ្ធិសារព័ត៏មាន​ថា​    បើទោះបីជាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះទើបបង្កើតថ្មីមែន ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហ្វឹកហាត់ថ្មីក៏ពិតមែន តែយើងមាន មូលដ្ឋានគ្រឹះសំខាន់យ៉ាងរឹងមាំ ពីក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិយើង និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ។ សម្រាប់ការចូលរួមប្រកួតនេះទៀតសោត គឺជាឪកាសយើងត្រូវការឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹករបស់យើង ទទួលបានបទពិសោធន៍ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games  លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ  និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅ(យូណាយធីតអារ៉ាប់ អ៊ីមម៉ារ៉េត) United Arab Emirate […]

Read More
កីឡាជាតិ

ឯកឧត្តម ស សុទ្ធិ កោតសរសើរក្រុមទូកនាគមានការវិវឌ្ឍន៍ ប៉ុន្តែកុំមោទនភាពហើយភ្លេចខ្លួន

ក្រោយឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទេសរុស្ស៊ី និងបានមាតុភូមិនិវិត្ថន៍កាលពីយប់ថ្ងៃទី២កក្កដាឆ្នាំ២០២៤ម្សិលមិញ ក្រុមប្រតិភូកីឡាទូកនាគកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដាឆ្នាំ២០២៤នេះ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ុងកម្ពុជា  ។ ឯកឧត្តម ស សិទ្ធិ បានសម្តែងនូវក្តីរីករាយនិង កោតសរសើរដល់ក្រុមកីឡាទូកនាគ រួមជាមួយគ្រូបង្វឹកដែលបានប្រកួតលើឆាកអន្តរជាតិរហូតទទួលបានភាពជោគជ័យ និងមានការវិវឌ្ឍន៍សមត្ថភាពបានយ៉ាងល្អប្រសើរ។បើទោះជាទទួលជ័យជម្នះក៍ពិតមែន ក្នុងនាមអនុប្រធានទី២ សហព័ន្ធបានផ្តាំផ្ញើរដល់ក្រុមកីឡាទូកនាគជាថ្មី កុំមោទនភាពភ្លេចខ្លួន ព្រោះជាធម្មតាពាក្យថាកីឡា គឺមានចាញ់ ហើយ និង ឈ្នះ ដូច្នេះត្រូវបង្កើនការហ្វឹកហាត់ឲ្យបានកាន់ខ្លាំង។ ឯកឧត្តម រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កីឡាទូកនាគជាប្រភេទកីឡាជាក្រុម ហើយមានសមាជិកច្រើន ប្រសិនជាពេលចាប់ផ្តើមប្រកួត មានកីឡាកីឡាករណាម្នាក់ ធ្លាក់ដៃតែបន្តិច ធ្វើឲ្យការអុំមិនស្រុះគ្នា គឺអាចនិងបរាជ័យតែម្តង។ ឯកឧត្តម ស សិទ្ធិ បានស្នើរដល់កីឡាករគ្រប់រូប “ត្រូវមានសាមគ្គីភាពជាក្រុម  ត្រូវស្រឡាញ់គ្នា អត់អាចអ្នកណាមួយមានចិត្តអគិតិច្រណែន ឬ […]

Read More