Month: March 2024

Featured

ឯកឧត្ដម​ កែវ​ រ៉េមី៖​ សហព័ន្ធ​តេក្វាន់ដូ ITF​ សំបូរ​ធនធាន​ និង​មាន​ភាព​រឹងមាំ​គឺ​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​

ថ្លែង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ ឯកឧត្ដម​ កែវ​ រ៉េមី​ ថា​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ រឹងមាំ​ និង​សំបូរ​ធនធាន​កីឡាករ​ កីឡា​ការិនី​ គឺ​ដោយ​សារ​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្សៗ​ផង​ដែរ។​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ថ្លែង​អំណរគុណ​ដល់​អាណាព្យាបាល​សិស្សៗ​ទាំង​អស់​ដែល​បាន​ឲ្យ​ដល់​សហព័ន្ធ​អនុញ្ញាត​ និង​ជំរុញ​ឲ្យ​ពួកគេ​បាន​ចូល​មក​ហ្វឹកហាត់​នា​ពេល​កន្លង​ទៅ។​ ពេល​ខ្លះ​ក៏​មាន​ការ​អញ្ជើញ​មក​ជា​មួយ​កូន​ចៅ​ផ្ទាល់​ក្នុង​កម្មវិធី​ផ្សេងៗ​ដើម្បី​លើកទឹកចិត្ត។​ សកម្មភាព​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​រីកចម្រើន​ និង​សំបូរ​ធនធាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត។​ ឯកឧត្ដម​ កែវ​ រ៉េមី​ បន្ត​លើក​ទឹកចិត្ត​ និង​សរសើរ​ដល់​ក្រុម​តេក្វាន់ដូ​ ITF​ ដែល​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ល្អ​ ចេះ​គោរព​ចាស់​ទុំ​ គ្រូ​ និង​សិស្ស​ច្បង​រហូត​មក។​ តាំង​តែ​ពី​ឯកឧត្ដម​ចូល​កាន់​ជា​ប្រធាន​សហព័ន្ធ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ មិន​ដែល​ឃើញ​សិស្ស​គុន​បង្ករ​បញ្ហា​ដល់​សង្គម​ជាតិ​ និង​ធ្វើ​ទង្វើ​នាំ​ឲ្យ​អាប់ឱន​កិត្តិយស​ចំពោះ​សហព័ន្ធ​នោះ​ទេ។​ រំលឹក​ដែរ​ថា​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​ កែវ​ រ៉េមី​ នេះ​ក្នុង​ពិធី​បិទ​មហាសន្និបាត​អាណត្តិ​ទី៦​ និង​លើក​ទិសដៅ​បន្ត​អាណត្តិ​ទី៧​ ឆ្នាំ​២០២៤​ ដល់​ ២០២៨​ នៅ​ទីស្នាក់ការ​ NOCC​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មីនា​ ឆ្នាំ​២០២៤។​ តាម​រយៈ​ការ​បោះឆ្នោត​ជា​កញ្ចប់​គឺ​ឯកឧត្ដម​ កែវ​ រ៉េមី​ បន្ត​ជា​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF ​នៅ​អាណត្តិ​ថ្មី​ទី៧៕​

Read More
Featured

តេក្វាន់ដូ ITF  ធ្វើតេស្តក្រុមជម្រើសជាតិ ត្រៀមប្រមូលផ្តុំប្រកួតលើឆាកអន្តរជាតិ

សហព័ន្ធកីឡាតេក្វាន់ដូ ITF​កម្ពុជា បានចាប់ផ្តើមរៀបចំនូវការប្រកួតធ្វើតេស្តសមត្ថភាព កីឡាករ កីឡាការិនីរបស់ខ្លួន ដើម្បីត្រៀមចូលប្រមូលផ្តុំក្នុងក្រុមជម្រើជាតិ និងមានបេសកកម្មប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្តយស្តជូនជាតិមាតុភូមិ ។ មានប្រសាសន៍ក្នុងកម្មវិធីប្រកួតជ្រើសរើស កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថាកាលពីឆ្នាំមុន គ្រូបង្វឹកតេក្វាន់ដូ ITF មានចំនួន ៤នាក់ រីឯក្រុមជម្រើសជាតិមានចំនួន ២៣នាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ កាត់នៅសល់គ្រូបង្វឹក២នាក់ និងក្រុមកីឡាករកីឡាការិនីជម្រើសជាតិនៅសល់ត្រឹម១៣នាក់។ ដូច្នេះ ដើម្បីជម្រុះឱ្យមានតម្លាភាព ត្រូវតេស្តសមត្ថភាព តាមរយៈការប្រកួតប្រជែងបង្ហាញសមត្ថភាព។ ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថា កន្លងមក សហព័ន្ធកីឡាតេក្វាន់ដូ ITF គឺជាសហព័ន្ធមួយដែលខ្លាំង ចង់ពង្រីកសក្តានុពលទាំងគុណភាព និងបរិមាណ ប៉ុន្តែនៅឆ្នាំ២០២៤នេះ យើងមានការសោកស្តាយ ប៉ុន្តែយើងត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងការកាត់បន្ថយនេះ យើងត្រូវធ្វើឡើងឱ្យមានភាពយុត្តិធម៌បំផុត ដោយមិនជជែកគ្នាតែក្នុងក្រុមគ្រូបង្វឹក លក្ខណៈបិទទ្វារហើយកាត់បន្ថយចំនួនគ្រូ និងក្រុមជម្រើសជាតិតែម្តងនោះទេ។ […]

Read More
Featured

អង្គការផ្កាយសមុទ្រជួយដល់សង្គមកម្ពុជា ពិសេសកុមារក្រីក្រ តាមរយៈការលេងកីឡា

នេះមិនមែនជាលើកទី១ទេ ដែលអង្គការផ្កាយសមុទ្រ បានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំ របស់ខ្លួន ដោយព្រឹត្តិការណ៍បាល់ទាត់ ប្រចាំឆ្នាំមួយនេះ បានប្រមូលផ្តុំ កីឡាករជាច្រើនរយនាក់មកជួបជុំគ្នា លេងបាល់ទាត់ ដែលមានវ័យក្រោម១៦ឆ្នាំ។ លោក Ian Thompson គឺជាអ្នក គាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងារ របស់អង្គការផ្កាយសមុទ្រ ក្នុងការកាត់បន្ថយភាពក្រីក្រ តាម រយៈឱកាសប្រកបដោយសមធម៌ ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម ។ ក្នុងគោលបំណងរក្សា នូវកេរ្តិ៍ដំណែល របស់ឪពុក លោក Alistair ជាកូនប្រុសបានបន្តផ្តល់ការ ឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ ប្រកួតបាល់ ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោក បានទទួលមរណភាព ។ លោក Alistair បានបង្ហាញពីភាពសប្បាយរីករាយ ដែលបានចាប់ដៃគូជាមួយ អង្គការផ្កាយសមុទ្រ ដើម្បីរៀបចំព្រឹត្តការណ៍នេះក្នុងការជួយសង្គមកម្ពុជា ពិសេស គឺបានផ្តល់ឧកាសជាច្រើនដល់កុមារក្រីក្រ ដែលខ្វះលទ្ធភាព។បន្ថែមពីនេះ លោកក៍គ្រោងនិងរៀបចំអោយការរៀបចំនូវឆ្នាំក្រោយៗទៀត កាន់តែមានភាពប្លែក […]

Read More