តេក្វាន់ដូ ITF  ធ្វើតេស្តក្រុមជម្រើសជាតិ ត្រៀមប្រមូលផ្តុំប្រកួតលើឆាកអន្តរជាតិ

សហព័ន្ធកីឡាតេក្វាន់ដូ ITF​កម្ពុជា បានចាប់ផ្តើមរៀបចំនូវការប្រកួតធ្វើតេស្តសមត្ថភាព កីឡាករ កីឡាការិនីរបស់ខ្លួន ដើម្បីត្រៀមចូលប្រមូលផ្តុំក្នុងក្រុមជម្រើជាតិ និងមានបេសកកម្មប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្តយស្តជូនជាតិមាតុភូមិ ។

មានប្រសាសន៍ក្នុងកម្មវិធីប្រកួតជ្រើសរើស កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថាកាលពីឆ្នាំមុន គ្រូបង្វឹកតេក្វាន់ដូ ITF មានចំនួន ៤នាក់ រីឯក្រុមជម្រើសជាតិមានចំនួន ២៣នាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ កាត់នៅសល់គ្រូបង្វឹក២នាក់ និងក្រុមកីឡាករកីឡាការិនីជម្រើសជាតិនៅសល់ត្រឹម១៣នាក់។ ដូច្នេះ ដើម្បីជម្រុះឱ្យមានតម្លាភាព ត្រូវតេស្តសមត្ថភាព តាមរយៈការប្រកួតប្រជែងបង្ហាញសមត្ថភាព។

ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថា កន្លងមក សហព័ន្ធកីឡាតេក្វាន់ដូ ITF គឺជាសហព័ន្ធមួយដែលខ្លាំង ចង់ពង្រីកសក្តានុពលទាំងគុណភាព និងបរិមាណ ប៉ុន្តែនៅឆ្នាំ២០២៤នេះ យើងមានការសោកស្តាយ ប៉ុន្តែយើងត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងការកាត់បន្ថយនេះ យើងត្រូវធ្វើឡើងឱ្យមានភាពយុត្តិធម៌បំផុត ដោយមិនជជែកគ្នាតែក្នុងក្រុមគ្រូបង្វឹក លក្ខណៈបិទទ្វារហើយកាត់បន្ថយចំនួនគ្រូ និងក្រុមជម្រើសជាតិតែម្តងនោះទេ។ ដូច្នេះតាមរយៈការប្រកួតជ្រើសរើសនេះបានបង្ហាញពីតម្លាភាព ប្រកបដោយភាពយុត្តិធម៌បំផុត។

«អ្វីដែលខ្ញុំសប្បាយចិត្ត មានមោទនភាព និងកោតសរសើរដល់គ្រូបង្វឹក និងក្រុមជម្រើសជាតិ គឺការលះបង់ខ្ពស់របស់ពួកគាត់ តាមរយៈការចែករំលែករបបឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំនួនគ្រូបង្វឹក ២នាក់ គឺបែងចែករបបសម្រាប់គ្រូបង្វឹក៤នាក់ ដោយរក្សាចំនួនគ្រូបង្វឹកឱ្យនៅចំនួន៤នាក់ដដែល។ នេះជាចំណុចមួយគំរូល្អ ខ្ញុំរំភើបណាស់ ខ្ញុំជាប្រធានសហព័ន្ធ ប៉ុន្តែខ្ញុំគោរពកូនចៅទៅទៀត ដោយសារតែការផ្តល់តម្លៃជូនដល់ពួកគាត់ ដែលមានការលះបង់ដ៏អស្ចារ្យ។ ទោះជាត្រូវកាត់បន្ថយចំនួនគ្រូមែន ប៉ុន្តែយើងបានឯកភាពគ្នាកាត់បន្ថយរបបឧបត្ថម្ភ រៃគ្នាពង្រីកក្នុងចំនួន២នាក់ចែកដល់គ្រូចំនួន៤នាក់»។

ចំណែកឯកីឡាករ កីឡាការិនីក្រុមជម្រើសជាតិ ដែលកាត់បន្ថយពីចំនួន២៨នាក់ មកសល់ត្រឹម១៣នាក់នេះ គឺការប្រកួតជម្រុះនេះមិនមែនយកត្រឹមតែចំនួន១៣នាក់គត់នោះទេ ដោយអនុវត្តតាមរបៀបរបបដូចទម្រង់គ្រូបង្វឹកដែរ។ ដូច្នេះ កីឡាករ កីឡាការិនីជម្រើសជាតិ ដែលប្រកួតជម្រុះជាប់ក៏បានប្តេជ្ញាចិត្តដូចគ្នាដែរថានឹងរៃលុយគ្នាដើម្បីយកទៅជួយបំប៉ន សម្រាប់កីឡាករ កីឡាការិនី ក្រៅពីចំនួនគោល ១៣នាក់នេះ ដែលអាចមានចំនួនពី១៨នាក់ទៅ២០នាក់។

បន្ថែមពីលើនេះ ឯកឧត្តមប្រធាន កែវ រ៉េមី បានសង្កត់ធ្ងន់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា គឺសហព័ន្ធគ្រោងនឹងចំណាយថវិកាជាង ២ម៉ឺនដុល្លារ ដែលសម្រាប់សហព័ន្ធតេក្វាន់ដូ ITF គឺមានការលំបាក ដោយឯកឧត្តមប្តេជ្ញាថានឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រដល់ការចំណាយនេះ ដើម្បីជំរុញឱ្យក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញសមត្ថភាព ក្នុងការប្រជែងមេដាយយកមកជូនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីមួយនេះ។

សូមបញ្ជាក់ដែរថា ប្រកួតជ្រើសរើស កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា គឺធ្វើឡើងពេញមួយថ្ងៃ ដោយអត្តពលិកទាំងអស់ ត្រូវធ្វើតេស្តលើ៤ចំណុចសំខាន់  រួមមាន៖ វិញ្ញាសាប្រយុទ្ធ , វិញ្ញាសាសម្តែង , ការមើលទៅលើកំលាំង និង បច្ចេកទេសពិសេស។

សម្រាប់ការតេស្តនេះ គឺមានកីឡាករចំនួន២៥នាក់ និង កីឡាការិនី ១០នាក់​ មកពី១០សមាគមក្លឹបចូលរួម ៖ ក្រសួងមហាផ្ទៃ , ពន្លឺយុវជនខេត្តកំពង់ស្ពឺ , ស.ស.យ.ក ខេត្តកំពង់ស្ពឺ , ខេត្តស្ទឹងត្រែង , ក្លឹបក្តីចាស់ , ក្លឹបយុវជន , អង្គររាជ , ក្លឹបសេរីភាព , ត្រពាំងសាលា និង ក្លឹប ហ៊ុនសែនប៊ុនរ៉ានីកោះដាច់ ៕

Featured កីឡាជាតិ

អង្គការផ្កាយសមុទ្រអំពាវនាវសប្បុរសជនឧបត្ថម្ភគាំទ្រ សកម្មភាពកីឡាដើម្បីផ្តល់ឧកាសដល់កុមារខ្វះលទ្ធភាព

ឆ្លងកាត់ការប្រកួតរយៈពេល៥ខែ ពោលគិតចាប់ពីខែកុម្ភះមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីតាម ៤ប្រភេទអាយុ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ AIA Stadium ។ អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។ តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុម និងមណ្ឌលបានច្រើនជាងនេះទៅតាមលទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។ ជាមួយនិងការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងមានសកម្មភាពកីឡាជាច្រើនផងនោះ លោកស្រី ជួបវិច្ឆិការ បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា  សូមជួយឧបត្ថម្ភគាំទ្រ […]

Read More
Featured កីឡាជាតិ

អ្នកចូលរួមរត់សប្បុរសធម៍ជិត១៥០០នាក់ដើម្បីជួយកុមារដែលស្ថិតក្នុងអង្គការផ្កាយសមុទ្រ

ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ នៅឆ្នាំនេះមានការចូលរួមច្រើនជាងឆ្នាំមុន រហូតដល់ទៅជិត១៥០០នាក់ ហើយសប្បាយរីករាយ ពីមួយឆ្នាំទៅមួយឆ្នាំ យើងរៀបចំឲ្យកាន់តែល្អជាងឆ្នាំមុន ដើម្បីលើកកម្ពស់សុខភាព ជាពិសេសអ្នកលេងកីឡា មានឧកាសបានជួបជុំមិត្តភិត្ត ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារនាថ្ងៃចុងសប្តាហ៍។ នេះជាប្រសាសន៍របស់ អ្នកនាង ជួប វិច្ឆិការ ប្រធានអង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០២៤។ អ្នកនាងជួបវិច្ឆិកា បន្ថែមថា សម្រាប់ចំនួនអ្នកចូលរួមច្រើនជាងមុននេះ គឺដោយសារពួកគាត់ចង់ចូលរួមចំណែកជួយទៅដល់ការសិក្សារបស់ក្មេងៗ ព្រោះកម្មវិធីដែលយើងធ្វើនេះគឺ ដើម្បីរៃអង្គាសថវិការតូចដើម្បីជួយទៅដល់សម្ភារៈសិក្សារបស់ក្មេងដែលកំពុងទទួលការឧបត្តម្ភពីអង្គការផ្កាយសមុទ្រ ។ ប្រធានអង្គការខាងលើបញ្ជាក់ថា ការរៀបចំនៅក្នុងបុរីប៉េងហួតនេះ គឺមានលក្ខណៈអំណោយផលល្អ ទាំងបរិកាសក៍ដូចគ្នា ងាយស្រួលដល់អ្នកចូលរួមទទួលបានទាំងសុវិត្ថភាព និង ភាពសប្បាយរីករាយហើយសង្ឃឹមថា ការរៀបចំនៅឆ្នាំក្រោយៗទៀតនិងមានចំនួនកើនឡើង។ ជាមួយគ្នានោះលោក រីឆ ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KPMG ខេមបូឌាបានឲ្យដឹងថា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។ […]

Read More
Featured កីឡាអន្តរជាតិ

រត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]

Read More