អង្គការផ្កាយសមុទ្រជួយដល់សង្គមកម្ពុជា ពិសេសកុមារក្រីក្រ តាមរយៈការលេងកីឡា

នេះមិនមែនជាលើកទី១ទេ ដែលអង្គការផ្កាយសមុទ្រ បានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ISF ប្រចាំឆ្នាំ របស់ខ្លួន ដោយព្រឹត្តិការណ៍បាល់ទាត់ ប្រចាំឆ្នាំមួយនេះ បានប្រមូលផ្តុំ កីឡាករជាច្រើនរយនាក់មកជួបជុំគ្នា លេងបាល់ទាត់ ដែលមានវ័យក្រោម១៦ឆ្នាំ។

លោក Ian Thompson គឺជាអ្នក គាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងារ របស់អង្គការផ្កាយសមុទ្រ ក្នុងការកាត់បន្ថយភាពក្រីក្រ តាម រយៈឱកាសប្រកបដោយសមធម៌ ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម ។ ក្នុងគោលបំណងរក្សា នូវកេរ្តិ៍ដំណែល របស់ឪពុក លោក Alistair ជាកូនប្រុសបានបន្តផ្តល់ការ ឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ ប្រកួតបាល់ ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោក បានទទួលមរណភាព ។

លោក Alistair បានបង្ហាញពីភាពសប្បាយរីករាយ ដែលបានចាប់ដៃគូជាមួយ អង្គការផ្កាយសមុទ្រ ដើម្បីរៀបចំព្រឹត្តការណ៍នេះក្នុងការជួយសង្គមកម្ពុជា ពិសេស គឺបានផ្តល់ឧកាសជាច្រើនដល់កុមារក្រីក្រ ដែលខ្វះលទ្ធភាព។បន្ថែមពីនេះ លោកក៍គ្រោងនិងរៀបចំអោយការរៀបចំនូវឆ្នាំក្រោយៗទៀត កាន់តែមានភាពប្លែក និងល្អប្រសើរផងដែរ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ISF ប្រចាំឆ្នាំ២០២៤នេះ មានកីឡាករ​កីឡាការិនី ចូលរួមចំនួន ៦១២ នាក់ ស្មើរ ៥១ ក្រុមមកពី រាជធានី ខេត្តក្រុង ចំនួន ៩ ក្នុងចំណោម ២៥ ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា ចូលរួមប្រកួតទៅ តាមប្រភេទអាយុដូចជា កីឡាករអាយុក្រោម ១៦ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំជាដើម ។

ក្រុមទាំងនេះនឹងប្រកួតសរុបចំនួន ១២៣ ប្រកួត ជាការសន្សំពិន្ទុឆ្លង ទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមជើងខ្លាំងឈ្នះក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវបន្តទៅវគ្គផ្តាច់ព្រ័ត្រ ។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១០ហើយ ដែលអង្គការផ្កាយសមុទ្រ ជាអង្គការក្រៅរដ្ឋាភិបាល មួយធ្លាប់ទទួលបានពានអន្តរជាតិ បានបន្តរួមសហការ ជាមួយនឹងមូលនិធិ Ian Thompson Memorial ។

តាមរយៈកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ធ្វើការដោយផ្ទាល់ជាមួយនឹង កុមារជាច្រើន ដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍ មួយចំនួន ដែលភាពក្រីក្រ ការរើសអើង ផ្នែកសង្គម និងកង្វះឳកាសជារឿយៗ គឺជាកត្តាចម្បង នាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ ។លើសពីនេះទៅទៀត កម្មវិធីបាល់ទាត់មួយនេះ ក៏បានផ្តល់ឳកាសក្នុងការទទួល បានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡា ទៅដល់កុមារ និងយុវជនគ្រប់ភេទ និង ពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិត ជំនាញការងារ និង ភាពជាអ្នកដឹកនាំផងដែរ ៕

Featured កីឡាជាតិ

អង្គការផ្កាយសមុទ្រអំពាវនាវសប្បុរសជនឧបត្ថម្ភគាំទ្រ សកម្មភាពកីឡាដើម្បីផ្តល់ឧកាសដល់កុមារខ្វះលទ្ធភាព

ឆ្លងកាត់ការប្រកួតរយៈពេល៥ខែ ពោលគិតចាប់ពីខែកុម្ភះមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីតាម ៤ប្រភេទអាយុ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ AIA Stadium ។ អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។ តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុម និងមណ្ឌលបានច្រើនជាងនេះទៅតាមលទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។ ជាមួយនិងការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងមានសកម្មភាពកីឡាជាច្រើនផងនោះ លោកស្រី ជួបវិច្ឆិការ បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា  សូមជួយឧបត្ថម្ភគាំទ្រ […]

Read More
Featured កីឡាជាតិ

អ្នកចូលរួមរត់សប្បុរសធម៍ជិត១៥០០នាក់ដើម្បីជួយកុមារដែលស្ថិតក្នុងអង្គការផ្កាយសមុទ្រ

ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ នៅឆ្នាំនេះមានការចូលរួមច្រើនជាងឆ្នាំមុន រហូតដល់ទៅជិត១៥០០នាក់ ហើយសប្បាយរីករាយ ពីមួយឆ្នាំទៅមួយឆ្នាំ យើងរៀបចំឲ្យកាន់តែល្អជាងឆ្នាំមុន ដើម្បីលើកកម្ពស់សុខភាព ជាពិសេសអ្នកលេងកីឡា មានឧកាសបានជួបជុំមិត្តភិត្ត ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារនាថ្ងៃចុងសប្តាហ៍។ នេះជាប្រសាសន៍របស់ អ្នកនាង ជួប វិច្ឆិការ ប្រធានអង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០២៤។ អ្នកនាងជួបវិច្ឆិកា បន្ថែមថា សម្រាប់ចំនួនអ្នកចូលរួមច្រើនជាងមុននេះ គឺដោយសារពួកគាត់ចង់ចូលរួមចំណែកជួយទៅដល់ការសិក្សារបស់ក្មេងៗ ព្រោះកម្មវិធីដែលយើងធ្វើនេះគឺ ដើម្បីរៃអង្គាសថវិការតូចដើម្បីជួយទៅដល់សម្ភារៈសិក្សារបស់ក្មេងដែលកំពុងទទួលការឧបត្តម្ភពីអង្គការផ្កាយសមុទ្រ ។ ប្រធានអង្គការខាងលើបញ្ជាក់ថា ការរៀបចំនៅក្នុងបុរីប៉េងហួតនេះ គឺមានលក្ខណៈអំណោយផលល្អ ទាំងបរិកាសក៍ដូចគ្នា ងាយស្រួលដល់អ្នកចូលរួមទទួលបានទាំងសុវិត្ថភាព និង ភាពសប្បាយរីករាយហើយសង្ឃឹមថា ការរៀបចំនៅឆ្នាំក្រោយៗទៀតនិងមានចំនួនកើនឡើង។ ជាមួយគ្នានោះលោក រីឆ ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន KPMG ខេមបូឌាបានឲ្យដឹងថា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។ […]

Read More
Featured កីឡាអន្តរជាតិ

រត់សប្បុរសធម៌ របស់អង្គការផ្កាយសមុទ្រ គៀងគរស្វែងរកថវិការជួយដល់កុមារជាង៧០០នាក់

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។ បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។ បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង […]

Read More