អត្តពលិកជាង៣០០នាក់ នៅបន្ទាយមានជ័យចូលរួមប្រជែងពានរង្វាន់បាល់ទាត់វិលជុំ AIA – ISF Youth League ឆ្នាំ២០២៤

ក្រោយដំណើរការប្រកួតបានចំនួន២មណ្ឌល ពេលនេះ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA ISF Youth League បានធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ និងជាលើកទី១សម្រាប់ខេត្តជាប់ប្រទេសថៃមួយនេះ ។

បើតាមសុខ បូរ៉ាន់ មន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថាក្រោមកិច្ចសហការយ៉ាងសំខាន់របស់អង្គការផ្កាយសមុទ្រ និង AIA ជាពិសេសតាមរយៈកម្មវិធី បាល់ទាត់ អង្គការផ្កាយសមុទ្រ បានធ្វើការយ៉ាងជិតស្និត ជាមួយនឹងអង្គការ និងសាលារៀនដៃគូ ជាច្រើនក្នុងខេត្តក្រុងនានា ដើម្បីជួយដល់កី ឡាករ-កីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួន ក៏ដូចជាជម្រុញឆន្ទៈពួកគេ ក្នុងការពង្រឹងសមត្ថភាពបាល់ទាត់ជំនាញ បំណិនជីវិត និងឈោង ចាប់ឱកាសក្លាយជាកីឡាករ កីឡាការនីអាជីព ថែមទៀតផង ។

ការប្រកួតវិលជុំក្នុងខេត្តបន្ទាយមានជ័យ យើងបានកត់សម្គាល់ឃើញ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងទឹកចិត្ត ស្រឡាញ់កីឡាយ៉ាងជ្រាលជ្រៅរបស់កុមារ និងយុវជនបានចូលរួមប្រកួតប្រជែង ។ ការប្រកួតបាល់ទាត់វិល ជុំនេះទៀត សោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាស ដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អ ចំពោះសុខភាពថែមទៀត។
ក៏ដូចជាកុមារ និងយុវជន ក្នុងខេត្តក្រុងផ្សេងៗ ដែលពួកយើងបានរៀបចំការប្រកួតវិលជុំនេះឡើង គឺកុមារ និងយុវជនមួយចំនួនធំ នៅខេត្តបន្ទាយមានជ័យ មិនសូវទទួលបានឱកាស ក្នុងចូល រួមហ្វឹកហាត់កីឡា ការ ប្រកួតប្រជែង និងសកម្មភាពសង្គមផ្សេងៗនោះឡើយ ដែលជាកត្តារារាំង មិនអាចឲ្យពួកគេ បង្ហាញ សមត្ថភាព ផ្ទាល់ខ្លួនក្នុងវិស័យសំខាន់ៗ មួយចំនួន ឧទាហរណ៍ក្នុងវិស័យ បាល់ទាត់ ជាដើម ។

គួរកត់សំគាល់ផងដែរថា បើទោះជាទើបចូលរួមលើកទី១ក៍ពិតមែន ការប្រកួតកីឡាបាល់ទាត់នៅមណ្ឌលនេះ មានកីឡាករ-កីឡាការនីចូលរួមសរុប ប្រមាណ ៣៦០នាក់ មកពីក្រុមចំនួន៣០ នៅជុំវិញខេត្តមកចូលរួម ប្រកួតប្រជែងទៅ តាមប្រភេទអាយុផ្សេងៗគ្នា ដូចជាកីឡាករកីឡាការនីអាយុក្រោម ១៨ឆ្នាំ អាយុក្រោម១៤ ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹង ចូលរួមប្រកួតវគ្គ ជម្រុះប្រចាំ ខេត្តបន្ទាយមានជ័យ នាដើមខែឧសភាខាងមុខនេះ ។ សម្រាប់ក្រុមឈ្នះប្រចាំខេត្តបន្ទាយមានជ័យ និងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និង យុវជនវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ ដែលនិងធ្វើឡើងនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខផងដែរ។

បញ្ជាក់ដែរថា ក្នុងឱកាសព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League  ប្រចាំខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍នេះផងដែរ ទទួលបានការចូលរួមពីលោក គយ បុត្រ ជានាយក អភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេអាយអេ ខេមបូឌា ក្រុង សិរីសោភ័ណ្ឌ លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ រួមនឹងលោក ស្រេង សុផល ជាអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ្ឌ ៕

Featured កីឡាជាតិ

លោក​ រិន សុភ័ក្ត៖​ វត្តមាន​អង្គការ​ PAfiD​ ជា​អ្នក​ជំរុញ​លើកទឹកជន​មាន​ពិការភាព​ក្រោកឈរ​បន្តដំណើរ​ក្នុង​សង្គម​

លោក​ រិន​ សុភ័ក្ត​ ដែល​មាន​ពិការភាព​ផ្នែកជើង​ និង​កំពុង​អង្គុយ​លើ​រទេះ​ លើក​ឡើង​ថា​វត្តមាន​របស់​អង្គការ​ PAfiD​ ​គឺ​ពិត​ជា​មាន​​សារសំខាន់​ និង​ជួយ​ជនមាន​ពិការភាព​ឲ្យ​ក្លាហាន​ក្រោកឈរ​បន្តដំណើរទៅ​មុខ​ទៀត​ក្នុង​សង្គមជាតិ។​ លោក​ រិន​ សុភ័ក្ត​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ថា​លោក​​ក៏​បាន​មក​ចូលរួម​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ​ជាមួយ​មហាជន​ផ្សេងៗ​ទៀត​ផង​ដែរ​ ពិសេស​នៅ​ស្តង់​របស់​អង្គការ​ PAfiD តែ​ម្ដង។​ ក្នុង​ឱកាស​នោះ​ផង​ដែរ​គឺ​រូប​គេ​បាន​ដាក់ពាក្យ​ផ្នែក​ជំនួយ​ការ​រដ្ឋបាល​ និង​គណៈនេយ្យ​។​ បុរស​សម្បុល​ស្រអែម​ និង​កំពុង​អង្គុយ​លើ​រទេះ​រុញ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ បាន​ជា​រូប​គេ​មក​កាន់​ស្ដង់​របស់​អង្គការ​ PAfiD ដោយ​សារ​តែ​អង្គការ​នេះ​បាន​ជួយ​​សម្របសម្រួល​​ CV​ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ និង​ចាត់ចែង​ដាក់​ពាក្យ​ទៅ​តាម​កន្លែង​សមស្រប​ជា​មួយ​សមត្ថភាព​ ភាព​ជាក់ស្ដែង​របស់​ជនមានពិការភាព​។​ ក្រៅ​តែ​ការ​ពី​ជួយ​ដល់​ជនមាន​ពិការភាព​ទទួល​ឱកាស​ការងារ​ហើយ​នោះ​ ពោល​ PAfiD ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​ទឹកចិត្ត​តម្រង់​ទិស​ និង​ជំរុញ​ដល់​ការ​ចាប់​អាជីព​ពិកប្រាកដ​ណា​មួយ​ដើម្បី​មាន​សមត្ថភាព​បំពេញ​ការងារ​តាម​ស្ថាប័ន​ ឬ​ក្រុមហ៊ុន អង្គការ​ផ្សេងៗ។​ អ្នក​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ថ្លែង​ដោយ​ការ​ពេញ​ចិត្ត​ និង​សប្បាយ​រីករាយ​ទៀត​ថា​ អង្គការ​ PAfiD ជា​អ្នក​ជំរុញ​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ឲ្យ​មាន​ភាព​ក្លាហាន​ និង​ក្រោកឈរ​បន្ត​ដំណើរ​រស់នៅ​ជា​មួយ​មហាជន​ធម្មតា​ទូទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​ រួម​ទាំង​ផ្ដល់​តម្លៃ​ និង​ជឿជាក់​លើ​ខ្លួន​ឯង។​ បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ពិធី​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ដែល​មាន​ចម្រុះ​ស្ថាប័ន​ ក្រុមហ៊ុន​រហូត​ ១៥០​ និងការ​ផ្ដល់​ឱកាស​ការងារ​ជាង ៣ម៉ឺន​កន្លែង​ដែល​ទើប​ញ្ចប់​ទៅ​ថ្មីៗ​នេះ​ក៏​មាន​អង្គការ​ PAfiD […]

Read More
Featured កីឡាជាតិ

ចំបាប់ ជ្រើសបានថ្នាលជំនាន់ថ្មីបន្ថែម តាមរយៈប្រកួតសាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ

ឆ្លងកាត់ការប្រកួតប្រជែង នៃព្រឹត្តការណ៍កីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានធ្វើពេញមួយថ្ងៃ ទី១៨តុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។ សម្រាប់កម្មវិធីជាលើកទី១ ដល់យុវជន និងកុមារនេះ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១០៤នាក់មកពី១១ក្លឹប ក្នុងនោះគ្រូបង្វឹក គ្រួជំនួយ ២២នាក់ និងកីឡាករមាន ៤៣នាក់ និងកីឡាការិនី ៣៩នាក់ ខណៈមន្ត្រីគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមានចំនួន ២៧នាក់ផ្សេងទៀត ដែលដឹកនាំការប្រកួត។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយបណ្តុះបណ្តាលគ្រូបង្វឹកនៅប្រទេសកម្ពុជា ហើយពួកគេបានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេង បើទោះបីជាកីឡាករ កីឡាការិនីវ័យក្មេងនៅខ្វះបច្ចេកទេសយ៉ាងណាក្តី។ អនុប្រធានដដែល សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ នាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត […]

Read More